បញ្ហា​ទាំង​៥​ដែល​អាច​ដោះស្រាយបាន​ដោយ​ប្រើ​ខ្ទឹម​បារាំង​

បញ្ហា​ទាំង​៥​ដែល​អាច​ដោះស្រាយបាន​ដោយ​ប្រើ​ខ្ទឹម​បារាំង​


បញ្ហា​ទាំង​៥​ដែល​អាច​ដោះស្រាយបាន​ដោយ​ប្រើ​ខ្ទឹម​បារាំង​

​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា​ខ្ទឹមស មាន​សមាសធាតុ​អង់​ទី​ប៊ីយ៉ូ​ទិក​ជាខ្លាំង ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា​ប្រសិទ្ធភាព​របស់​ខ្ទឹមបារាំង​ក៏​មិន​ចាញ់​ពី​ខ្ទឹមស​ប៉ុន្មាន​ដែរ ?

១. វា​អាច​បំបាត់​បញ្ហា​កកស្ទះ​នៃ​កាកសំណល់​ក្នុង​រន្ធ​ត្រចៀក​
​កាត់​យក​ផ្នែក​កណ្តាល​នៃ​ខ្ទឹមបារាំង ហើយ​ប្រើ​ក្រណាត់​ទន់​រុំ​វា រួច​ដាក់​ចូល​ផ្នែក​ចាប់​ផ្តើមដំបូង​នៃ​រន្ធ​ត្រចៀក ដោយ​មិន​ត្រូវ​រុញ​វាឲ្យ​ចូល​ក្នុង​រន្ធត្រ​ចៀ​ក​នោះ​ទេ​។​រក្សា​វា​ទុក​នៅ​ទីនោះ​មួយ​យប់ នោះ​ពេល​ព្រឹក​វា​នឹង​ជួយ​បន្ទន់​អាចម៍ត្រចៀក នោះ​អ្នកនឹង​អាច​យក​វា​ចេញ​បាន​ដោយ​ងាយស្រួល​។​

២.​ជា​ឱសថ​ព្យាបាល​ការ​រលាក​
​កាត់​ខ្ទឹមបារាំង ហើយ​យក​វា​មក​បិត​នៅលើ​កន្លែង​រលាក​ឲ្យបាន​២​នាទី​។ ខ្ទឹមបារាំង​នឹងមាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រាល​នូវ​ការ​រលាក និង​បន្ថយ​ការឈឺចាប់​។​

៣. សម្រាល​អា​ការៈឃ្មុំ ឬ​ឱ​ម៉ាល់​ទិច​
​បន្ទាប់ពី​យក​ទ្រនិច​របស់​វា​ចេញ អ្នក​មិន​ត្រូវ​អេះ ឬ​សង្កត់​ត្រង់​កន្លែង​ដែល​វា​បាន​ទិច​នោះឡើយ អ្នក​ត្រូវ​យក​ខ្ទឹមបារាំង​មក​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​ហើយ​បិត​លើ​កន្លែង​ដែល​ឈឺ​នោះ​។​

៤. បន្ថយកម្តៅ​រាងកាយ​
​កាត់​ខ្ទឹមបារាំង​ជា​បំណែក​តូចៗ ហើយ​ដាក់​វា​ទៅក្នុង​ស្រោមជើង ហើយ​ពាក់​វា​ឲ្យបាន​៣ ទៅ​៤​ម៉ោង​។ ដូច្នេះ​វា​នឹង​អាចជួយ​បន្ថយ​សីតុណ្ហភាព​រាងកាយ​។​

៥. បំបាត់​កាកសំណល់​
​វិធី​នេះ​គឺ​ងាយស្រួល​បំផុត ដោយ​អ្នក​គ្រាន់តែ​ញាំ​នូវ​ខ្ទឹមបារាំង​ស្រស់ៗ​ឲ្យបាន​ច្រើន ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • បញ្ហា​ទាំង​៥​ដែល​អាច​ដោះស្រាយបាន​ដោយ​ប្រើ​ខ្ទឹម​បារាំង​已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:ជំងឺទូទៅ