ស្នេហា​ខុស​វ័យ អាណាព្យាបាលខាង​ស្រី​មិន​ព្រម ក៏​ពង្រត់គ្នា​ទៅ​នៅក្នុង​ល្អាង​ភ្នំ​

6 Videos


ជារឿងរ៉ាវស្នេហាខុសវ័យមួយគូ រវាងបុរសអាយុ ៤៦ ឆ្នាំ និង អូនស្រីអាយុ ១៥ ឆ្នាំ បានពង្រត់គ្នាពីផ្ទះទៅរស់នៅក្នុងល្អាងភ្នំមួយកន្លែងធ្វើឱ្យអ្នកស្រុកចិនធ្លាក់ថ្លើមនឹកហួសចិត្តគ្របគ្នា ។

P9

វេបសាយ People របស់ចិនបានចុះផ្សាយថា អ្នកស្រុកកានហ្ស៊ី មណ្ឌលគុយចូវ ប្រទេសចិន បានរាយការណ៍ទៅអាជ្ញាធរ និង ប៉ូលិសមូលដ្នានថា បានឃើញមនុស្សប្លែកមុខមកលាក់បំពួនក្នុងដែនដីនេះ ដែលបុរសមានវ័យពាក់កណ្តាលមនុស្ស នៅជាមួយក្មេងស្រីវ័យជំទង់ម្នាក់ប្រៀបដូចឪពុក និង កូន ។

ស្នេហា​ខុស​វ័យ អាណាព្យាបាលខាង​ស្រី​មិន​ព្រម ក៏​ពង្រត់គ្នា​ទៅ​នៅក្នុង​ល្អាង​ភ្នំ​

ក្រោយពីសង្កេតមក ទើបដឹងរឿងថាគេទាំងពីរជាគូស្នេហ៍នឹងគ្នា ដែលបានពង្រត់គ្នាពីទីក្រុងឈុងឈីងរយៈពេលមួយសប្តាហ៍មកហើយ ដោយភាគីបុរសឈ្មោះ រ៉ាន់ អាយុ ៤៦ ឆ្នាំ និង ក្មេងស្រីឈ្មោះ លីវ អាយុ ១៥ ឆ្នាំ កំពុងមានផ្ទៃពោះផង ។

ស្នេហា​ខុស​វ័យ អាណាព្យាបាលខាង​ស្រី​មិន​ព្រម ក៏​ពង្រត់គ្នា​ទៅ​នៅក្នុង​ល្អាង​ភ្នំ​

ដំណើររឿងវាអ៊ីចេះ នាង លីវ ជាកូនឈ្នួលក្នុងហាងរបស់នាយ រ៉ាន់ ពីមួយថ្ងៃទៅមួយថ្ងៃ ស្ករ និង ស្រមោចនៅជិតគ្នាយូរៗ ក៏បង្កាត់ភ្លើងស្នេហ៍ខុសវ័យដុតកម្លោចបេះដូងបុរសចាស់ណង់ឱ្យរោលរាលជាមួយគ្នា ប៉ុន្តែត្រូវមានឧបសគ្គដោយសារគ្រួសារខាងស្រីមិនយល់ស្របឡើយ ទើបលលកញីឈ្មោលមួយគូនេះសម្រេចចិត្តពង្រត់គ្នាទៅរស់នៅជាជីវិតប្តីប្រពន្ធឥតខាន់ស្លាក្នុងល្អាងភ្នំ ដែលមានតែព្រៃព្រឹក្សាលតាវល្លិ៍អមកំដរអ្នកទាំងពីរក្នុងគ្រានោះទៅ ។

ស្នេហា​ខុស​វ័យ អាណាព្យាបាលខាង​ស្រី​មិន​ព្រម ក៏​ពង្រត់គ្នា​ទៅ​នៅក្នុង​ល្អាង​ភ្នំ​

ក្រោយពីប៉ូលិសបានពើបប្រទះអ្នកទាំងពីរហើយ ក៏បានបញ្ជូនមកកាន់ទីក្រុងឈុងឈីងវិញ ប៉ុន្តែមិនទាន់ច្បាស់ថារឿងរ៉ាវគូស្នេហ៍ខុសវ័យនេះនឹងត្រូវដំណើរការយ៉ាងណានៅឡើយ ៕

                                                                         សូរ្យកាន្ត ( កាពូក )
                                                                         រូបភាពពី xinwenwang