ភ្នាក់ងារ​ចារកម្ម​អាមេរិក បញ្ចេញ​ឯកសារ​សម្ងាត់​ពី​វិធី​សួរចម្លើយ​បែប​ព្រៃផ្សៃ​លើ​ក្រុម​ភេរវជន​ និពន្ធដោយ : ទេព អ៊ីវិសាល       June-16-2016, 9:39 pm         139

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភ្នាក់ងារ​ចារកម្ម​អាមេរិក បញ្ចេញ​ឯកសារ​សម្ងាត់​ពី​វិធី​សួរចម្លើយ​បែប​ព្រៃផ្សៃ​លើ​ក្រុម​ភេរវជន​​ភ្នាក់ងារ​ចារកម្ម​កណ្តាល​នៃ​សហរដ្ឋអាមេរិក បានចេញ​ផ្សាយ​ឯកសារ​៥០​ប្រភេទ​ដោយ​លម្អិត​ពី​ការប្រើ ប្រាស់​វិធីសាស្ត្រ​ព្រៃផ្សៃ​ដើម្បី​សួរចម្លើយ​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម ក្រោយ​ព្រឹត្តិការណ៍​នៃ ការវាយប្រហារ​អគារ​ពាណិជ្ជកម្ម​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១​។​

​ភា្ន​ក់​ងារ​ចារកម្ម​កណ្តាល​អាមេរិក​នៅ​ថ្ងៃទី​១៤ ខែមិថុនា កន្លងទៅ បានចេញ​ផ្សាយ​ឯកសារ​សម្ងាត់ ជា​ផ្លូវការ​៥០​ប្រភេទ​ដែលមាន​កម្រាស់​ប្រមាណ​បី​ទៅ​បួន​រយ​ទំព័រ​ទាក់ទង​នឹង​ផែនការ​នៃ​ការឃុំខ្លួន និង សួរចម្លើយ​ពីមុន​។ ការចេញផ្សាយ​ឯកសារ​សម្ងាត់​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​សំណើ​របស់​សង្គម​ស៊ីវិល​(ACLU)​ដែល​ទាមទារ​ក្រោម​សិទ្ធិអំណាច​នៃ​សេរីភាព​នៃ​ការទទួលបាន​ព័ត៌មាន​។

​ឯកសារ​ដែល​បាន​ចុះផ្សាយ​ជា​សាធារណៈ ដែលមាន​កម្រាស់​ប្រមាណ​បី​ទៅ​បួន​រយ​ទំព័រ​នោះ បាន​និយាយ​លម្អិត​ពី​វិធីសាស្ត្រ​នៃ​ការសួរចម្លើយ​ជនសង្ស័យ​ដែល​លោក​ប្រ​ធានា​ធីប​តី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា ចាត់ទុកថា​ជាការ​ធ្វើ​ទារុណកម្ម ប៉ុន្តែ​ក្រុម​ភ្នាក់ងារ​ចារកម្ម​ហៅថា​ជាការ​សួរចម្លើយ​បន្ថែម និង វិធីសាស្ត្រ​សួរចម្លើយ​បែប​ទំនើប​។

​បើ​យោងតាម​ឯកសារ​មួយ​ក្នុងចំណោម​ឯកសារ​ជាច្រើន​ផ្សេងទៀត​ដែលមាន​ចំណងជើង​ថា « Description of Physical Pressures » វិធីសាស្ត្រ​ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដាក់​សម្ពាធ​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​តាមរយៈ​ការ​ទះកំផ្លៀង ការបង្ខំ​ឲ្យ​ស្លៀកខោ​កន្ទប​ក្មេង ការឃុំ​នឹង​កន្លែង​ចង្អៀត​រួច​ដាក់​សត្វល្អិត​ចូល និង​ការ​បង្ខាំង​នៅក្នុង​កន្លែង​បិទ​ជិត​ដូច​ក្តារ​មឈូស​។​

​ជុំវិញ​បញ្ហា​នេះ មន្ត្រី​ផ្នែក​ច្បាប់​នៃ ACLU បាន​យល់ឃើញថា វិធីសាស្ត្រ​ដែល​បាន​ប្រើប្រាស់​សម្រាប់​សួរចម្លើយ​នោះ មាន​លក្ខណៈ​អាក្រក់​ខ្លាំង​ដែល​មិន​ដូច​ទៅនឹង​ការសួរចម្លើយ​នោះទេ ពោលគឺ​ជាការ​បំពាន​នឹង​អំណាច​។​

​ប្រធាន​ភ្នាក់ងារ​ចារកម្ម លោក John Brennan បាន​អះអាងថា ភ្នាក់ងារ​បាន​បង្កើត​កំហុស​មួយចំនួន និង​បាន​សិក្សា​ពី​កំហុស​ទាំងនោះ ប៉ុន្តែ លោក​បញ្ជាក់ថា វិធីសាស្ត្រ​គំរាមកំហែង​ប្រើប្រាស់​លើ​អ្នក​ដែល ត្រូវបាន​ឃុំខ្លួន បាន​ជួយ​ដល់​ក្រុម​ចារកម្ម​ដើម្បី​រារាំង​មិន​ឲ្យ​គម្រោង​វាយប្រហារ​បានសម្រេច ចាប់ខ្លួន​ក្រុម​ភេរវជន និង​សង្គ្រោះ​អាយុជីវិត​ទៀតផង​៕