កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន បញ្ចប់​ជាមួយ​ភាព​ភាន់ច្រឡំ​ និពន្ធដោយ : ទេព អ៊ីវិសាល       June-16-2016, 9:59 pm         75

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន បញ្ចប់​ជាមួយ​ភាព​ភាន់ច្រឡំ​​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៣-១៤ ខែមិថុនា​នៅ​ខេត្ត យូ ណាន​នៃ​ប្រទេស​ចិន បានបញ្ចប់​ជាមួយនឹង​ភាពស្រពិចស្រពិល និង​ការភាន់ច្រឡំ​។ នោះ​គឺ​មិនមាន សេចក្តីថ្លែងការណ៍​រួម​ផ្លូវការ​ណាមួយ​ត្រូវបាន​ប្រកាស ក្រោយ​កិច្ចប្រជុំ​ដែល​ស្ទើរតែ​គ្របដណ្តប់​ដោយ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។

​ក្រសួងការបរទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១៣ ខែមិថុនា បាន​ផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​ស្តីពី​កិច្ចប្រជុំ ពិសេស​អាស៊ាន​-​ចិន​ដែលមាន​ច​រិ​ក​លក្ខណៈ​ទិតៀន​ចិន​លើ​បញ្ហា​ស​មុ​ត្រ​ចិន​ខាងត្បូង​ខ្លាំង​។ តែមួយ ម៉ោង​ក្រោយមក សេចក្តីថ្លែងការណ៍​នោះ ត្រូវបាន​ណែនាំ​ដោយ​អគ្គលេខាធិការ​អាស៊ាន​ឲ្យ​ដកចេញ វិញ​ដោយ​បញ្ជាក់ថា​មិនមែនជា​សេចក្តីថ្លែងការណ៍​ផ្លូវការ​នោះ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ម៉ាឡេស៊ី បាន​បញ្ជាក់ថា ដំបូង​ឡើយ​អគ្គលេខាធិការ បានអនុញ្ញាត​រួច ហើយ​ក្នុងការ​ផ្សព្វផ្សាយ តែ​ក្រោយមក បែរជា​ប្រកាសថា​សេចក្តីថ្លែងការណ៍​ត្រូវតែ​ដក​ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ ដ្បិត វា​តម្រូវ​ឲ្យ​មានការ​កែប្រែ​មួយចំនួន​ជាបន្ទាន់​។

​ជាមួយគ្នានេះ នៅ​ថ្ងៃទី​១៥​ខែមិថុនា​ម្សិលមិញ បងធំ​អាស៊ាន ឥណ្ឌូនេស៊ី បានប្រកាសថា​សេចក្តី​ថ្លែង ការណ៍​របស់​អាស៊ាន​ដែល​សម្តែង​ការព្រួយបារម្ភ​ពី​សកម្មភាព​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺមាន​ភាពមិនប្រក្រតី ដែល​ការអះអាង​ន​ក៏​ស្រប​ជាមួយនឹង​អគ្គលេខាធិការ​អាស៊ាន​ប្រចាំ​ក្រុង​ហ្សា​ការ​តា​ដែល បាន​បញ្ជាក់ថា មិនមែន​ណាមួយ​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ឡើយ​ក្រោយ​កិច្ចប្រជុំ​នោះ​។ តើ​អ្វីដែល​នៅ ពីក្រោយ​នៃ​ភាពស្រពិចស្រពិល​មួយ​នេះ​?

​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន AFP សេចក្តីថ្លែងការណ៍​ដែល​បាន​ដកចេញ​ទៅវិញ​នោះ បាន​បញ្ជាក់ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ព្រមាន​ចំពោះ​សកម្មភាព​ចុងក្រោយ​នៅក្នុង​តំបន់​ជម្លោះដែនសមុទ្រ​ដែល​ក្រុង​ប៉េកាំង​បាននិងកំពុង​តែ​សាងសង់​កោះ​សិប្បនិម្មិត និង​បំពាក់​សម្ភារ​យោធា ថា​មាន​ច​រិ​ក​លក្ខណៈ​អាច​គំរាមកំហែង​ដល់​សន្តិភាព​។

​នា​កិច្ចប្រជុំ​នោះដែរ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​ទទួលស្គាល់ថា ចិន និង​ហ្វីលីពីន មាន​បញ្ហា​ចម្រូងចម្រាស ជាមួយនឹង​គ្នាច្រើន តែ​លោក លោក​រដ្ឋមន្ត្រី អះអាងថា បញ្ហា​នេះ មិនមែនជា​បញ្ហា​រវាង​ចិន និ​អាស៊ាន ហើយ​បញ្ហា​នេះ ក៏​មិនគួរ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅលើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​អាស៊ាន​ផងដែរ​។

​ជាមួយគ្នានេះ ប្រមុខ​ការទូត​ចិន ក៏​ថ្លែង​ជា​សារ​ព្រមាន​ចំពោះ​បញ្ហា​ចម្រូងចម្រាស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ផងដែរ​។ លោក វ៉ាង បាន​ថ្លែង​ដូច្នេះ​ថា «​តំបន់​មិនគួរ​ប្រែក្លាយ​ឲ្យ​ទៅជា​កន្លែង​ដែល​ច្របូកច្របល់​នោះទេ ដ្បិត​ពិភពលោក ត្រូវបាន​មើល​ជាក់ស្តែង​ហើយ​ថា​កំពុង​តែមាន​ចលាចល​ហើយ​នោះ​»៕