គោល​របប​មន្ត្រី​នគរបាល​ចំនួន​៤០​មុខ​ក្នុង​ឆ្នាំ​២០១៥​ត្រូវ​បាន​អនុប្រធាន​ភស្តុភារ​នាយកដ្ឋាន​ យក​មក​ប្រគល់​ជូន​ស្នងការ

គោល​របប​មន្ត្រី​នគរបាល​ចំនួន​៤០​មុខ​ក្នុង​ឆ្នាំ​២០១៥​ត្រូវ​បាន​អនុប្រធាន​ភស្តុភារ​នាយកដ្ឋាន​ យក​មក​ប្រគល់​ជូន​ស្នងការ



ពោធិ៍សាត់ ​៖​ គោល​របប​មន្ត្រី​នគរបាល​ជាតិ​ចំនួន​៤០​មុខ ​នៃ​ឆ្នាំ​២០១៥ ​ត្រូវ​បាន​នាំ​យក​ពី​អគ្គស្នងការ​នគរបាល​ជាតិ​ មក​ប្រគល់​ជូន​​​មន្ត្រី​នគរបាល​ដល់​ស្នងការដ្ឋាន​ខេត្ត​ពោធិ៍សាត់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា ​ឆ្នាំ​២០១៦ ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ​ ពៅ​យិន​ អនុប្រធាន​នាយកដ្ឋាន​ភស្តុភារ ​និង​សម្ភារៈ​បច្ចេកទេស របស់​អគ្គស្នងការ ​ក្រោម​ការ​ទទួល​ស្វាគមន៍​របស់​លោក​ឧត្ដមសេនីយ៍ទោ សា រុន​ចាន់​ធី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍​ស្នងការ​រង​ និង​ប្រធាន​ការិយាល័យ​មួយ​ចំនួន​ផង​ដែរ។

លោក​ឧត្ដមសេនីយ៍ទោ​ ពៅ យិន​ បាន​មាន​មតិ​មួយ​ចំនួន​ទៅ​កាន់​លោក​ស្នងការ​​​ និង​​មន្ត្រី​តាម​ផ្នែក​មួយ​ចំនួន​ថា ​៖​ ក្រសួងមហាផ្ទៃ​ និង​អគ្គស្នងការ​នគរបាល​ជាតិ​តែងតែ​យកចិត្តទុកដាក់​ដល់​មន្ត្រី​នគរបាល​យុត្តិធម៌​ គ្រប់​ពេល​ ដោយ​ប្រគល់​នូវ​ប្រាក់បៀវត្សរ៍​ ​សម្ភារៈ​សម្លៀក​បំពាក់ ​និង​មធ្យោបាយ​បច្ចេកទេស​ស៊ើបអង្កេត​ស្រាវជ្រាវ​បទល្មើស​មួយ​ចំនួន​​ ​ដល់​មន្ត្រី​ជំនាញ​ក្នុង​ការ​បង្ក្រាប​ និង​រុករក​បទល្មើស​ទទួល​បាន​ជោគជ័យ។ ជាក់​ស្ដែង​ដូច​គោល​របប​សម្ភារៈ​ឆ្នាំ​២០១៥​ ចំនួន​៤០​មុខ​នេះ ​ដែល​មាន​សម្លៀកបំពាក់​ឯកសណ្ឋាន ស្បែក​ជើង​មុង ភួយ​​អង្រឹង ​ស្លាក​សញ្ញា​សម្គាល់​របស់​នគរបាល​ជាតិ​ព្រមទាំង​សម្ភារៈ​ប្រើប្រាស់​បច្ចេកទេស​មួយ​ចំនួន​ ត្រូវ​បាន​ប្រគល់​ជូន​មន្ត្រី​នគរបាល​​សម្រាប់​ប្រើប្រាស់​តាម​ប្រទេស​មួយ​ ដែល​មាន​សន្តិសុខ សន្តិភាព​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ។

ជាមួយគ្នា​នោះដែរ​លោក​ឧត្ដមសេនីយ៍ទោ សា រុន​ចាន់​ធី​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ក៏​បាន​លើក​ឡើង​ក្នុង​ពិធី​ទទួល​គោរព​នោះ​ផង​ដែរ​ថា​​ ​តាងនាម​រូបលោក​រួមទាំង​ស្នងការ​រង​នាយ​នាយផ្នែក​រង​តាម​ការិយាល័យ​ ក៏​ដូច​មន្ត្រី​នគរបាល​យុត្តិធម៌​ទាំងអស់​នៅ​ទូទាំង​ខេត្ត ស្រុក​ក្រុង​ឃុំ​សង្កាត់​កំពុងតែ​បម្រើ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ និង​ថ្នាក់ដឹកនាំ​ចុះ​តាម​មូលដ្ឋាន​ទាំងអស់, សូម​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​អគ្គស្នងការ​ស្នងការ​រង​នគរបាល​ជាតិ​ទាំងអស់ ជាពិសេស​សម្ដេច តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​គិត​គូរ​ដល់​មន្ត្រី​នគរបាល​យើងខ្ញុំ​ ក៏​ដូច​កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ប្រទេស​ដែរ។

លោក​សូម​សន្យា​ថា ​៖​ នឹង​យក​សម្ភារៈ​គោល​របប​ទាំងនេះ​បែងចែក​តាម​ផ្នែក​ការិយាល័យ​អធិការ​ស្រុក​ក្រុង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ទាំង​៤៩​ឲ្យ​បាន​ដល់ដៃ​មន្ត្រី​នគរបាល​គ្រប់គ្នា​ទាំងអស់​ ដោយ​មិន​ឲ្យ​មាន​ចន្លោះប្រហោង​មន្ត្រី​ណា​ម្នាក់​ឡើយ​ ហើយ​លោក​និង​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ​នឹង​ខិតខំ​បន្ត​កិច្ចការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ការ​បន្ត​បង្ក្រាប​បទល្មើស​ ដែល​នៅ​សេសសល់​ និង​កំពុង​កើតឡើង​តទៅទៀត​ ដោយ​មិន​ខ្លាច​នឿយហត់​ឡើយ​ក្នុង​ប្រទេស​មួយ​ដែល​មាន​សន្តិភាព​ពិតប្រាកដ​នេះ៕

គោល​របប​មន្ត្រី​នគរបាល​ចំនួន​៤០​មុខ​ក្នុង​ឆ្នាំ​២០១៥​ត្រូវ​បាន​អនុប្រធាន​ភស្តុភារ​នាយកដ្ឋាន​ យក​មក​ប្រគល់​ជូន​ស្នងការ