អាវុធហត្ថ​រាជធានី​​ឡោមព័ទ្ធ​​​ជាង​២​ម៉ោង​ ទើប​នាំ​ខ្លួន​​ យុវជន​បែក​ថ្នាំ​រត់គេច​ដោយ​ហែល​កាត់​ទន្លេ​មុខ​វាំង​បាន

អាវុធហត្ថ​រាជធានី​​ឡោមព័ទ្ធ​​​ជាង​២​ម៉ោង​ ទើប​នាំ​ខ្លួន​​ យុវជន​បែក​ថ្នាំ​រត់គេច​ដោយ​ហែល​កាត់​ទន្លេ​មុខ​វាំង​បាន

ភ្នំពេញ ​៖ ​វា​​ជា​រឿង​គួរ​ឲ្យ​ហួសចិត្ត​ និង​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​អាវុធ​ខណ្ឌ​ដូនពេញ​ និង​រាជធានី​វិលមុខ​ឈឺក្បាល ​ក្នុង​ការ​ប្រើ​យុទ្ធសាស្ត្រ​ត្រជាក់​ឡោមព័ទ្ធ​អស់​រយៈពេល​ជាង​២​ម៉ោង​ទម្រាំ​នាំ​ខ្លួន​​​ ​​​​​​យុវជន​បែក​ថ្នាំ​ម្នាក់ ​​ដែល​ហែល​ទឹក​ឆ្លងទន្លេ​គេច​ពី​កម្លាំង​មាន​សមត្ថកិច្ច​ ដោយ​ភ្ជាប់​ដាវ​សាំ​ម៉ូ​រ៉ៃ​​ ​ដើម្បី​គំរាម​សម្លាប់​ខ្លួន ​តាំងពី​ត្រើយ​ខាងលិច​មុខ​វាំង ​ដល់​ត្រើយ​ខាងកើត ​មុខ​អូ​តែល​សុខា។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មិថុនា​ថា ដំបូង​ឡើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មិថុនា​​ ឆ្នាំ​២០១៦ យុវជន​បែក​ថ្នាំ​ម្នាក់​នេះ​ បាន​កាន់​ដាវ​៣​ ដើម​គ្រវីគ្រវាត់​ដេញ​កាប់​គេឯង​ នៅមុខ​តុលាការ​សាលាឧទ្ធរណ៍​ ​ហើយ​ក៏​ត្រូវបាន​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ដូនពេញ ដេញ​ចាប់​រហូតដល់​ក្រោយ​ទី​សក្ការៈ​បូជា​ព្រះអង្គ​ដងកើរ​ ក្នុង​ទឹកដី​ខណ្ឌ​ដូនពេញ​ តែ​យុវជន​ម្នាក់​នេះ នៅតែ​គ្រវីគ្រវាត់​ដាវ មិន​ឲ្យ​អ្នកណា​ចូល​ជិត​បាន។

មន្ត្រី​អាវុធហត្ថ​ដដែល​បាន​បន្តថា រហូត​ទាល់តែ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅដល់​ទើប​យុវជន​ម្នាក់​នោះ សម្រេចចិត្ត​លោត​ចូល​ទឹកទន្លេ ហែល​គេច​ពី​សមត្ថកិច្ច ពី​ត្រើយ​ខាងលិច ដល់ត្រើយ​ខាងកើត​ទន្លេ ធ្វើ​ឲ្យ​អាវុធហត្ថ ចាត់​កម្លាំង​តាម​ឃ្លាំមើល​យុវជន​នោះ​តាំងពី​មេឃ​ភ្លឺ​រហូតដល់​យប់​ងងឹត​អស់​រយៈពេល​ជាង​២​ម៉ោង​ទើប​ចាប់​បាន។

បន្ទាប់ពី​បញ្ជូន​ខ្លួន​យុវជន​រូប​នោះ​មកដល់​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី​ធ្វើការ​សួរនាំ​ទៅ​ទើប​ដឹង​ប្រាកដ​ថា ​រូបគេ​ពិតជា​ញៀន​ថ្នាំ​ដល់​កម្រិត​មែន ​ដែល​សមត្ថកិច្ច​នឹង​ត្រៀម​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​គ្រឿងញៀន​ដើម្បី​ជួយ​ដល់​អនាគត​វ័យក្មេង​របស់​គេ៕