ពេល​ទិញ​កង់ឡាន លោកអ្នក​គួរ​ចេះ​មើល​លេខ​សំបក​របស់​វា ចៀសវាង​អ្នកលក់​ស៊ី​ខ្សែលើ​!

     លេខ​សំបក​កង់​រថយន្ត​អាច​ពន្យល់​ប្រាប់​អ្នក​អំពី​គោលបំណង​របស់​សំបក​នោះ​ថា​តើ​អាចមាន​សមត្ថភាព​ទ្រ​ទម្ងន់​បាន​ប៉ុន្មាន និង​មាន​កម្រិត​ល្បឿន​ប៉ុ​នា្ម​ន​។ ហេតុ​ដូច្នេះហើយ ប្រសិនបើ​លោកអ្នក​ទិញ​កង់​រថយន្ត លោកអ្នក​គួរ​ចេះ​មើល​លេខ​សំបក ចៀសវាង​គេ​ហុច​សំបក​កង់​ដែលមាន​សមត្ថភាព​ខ្សោយ តែ​តម្លៃ​ថ្លៃ​ហួសប្រមាណ​។ 

​    ​ឧទាហរណ៍​ថា លោកអ្នក​ទិញ​សំបក​កង់​មាន​លេខ P215/65R17 95H៖
​    ​
​    ​- អក្សរ​ដើម​គេ​នៃ​សំបក​កង់​គឺ​មានន័យថា​
​    ​    ​P=​កង់​រថយន្ត​ដឹក​អ្នកដំណើរ​
​    ​    ​T=​កង់​រថយន្ត​កាំ​មី​ញ៉ុ​ង​ធំៗ​
​    ​- លេខ ៣ ខ្ទង់ (215) គឺជា​ទទឹង​កង់​គិត​ជា​មិល្លីម៉ែត្រ​។​
​    ​- លេខ ២ ខ្ទង់ (65) គឺជា​សមាមាត្រ​របស់​ក​ង់ ដែល​គេ​ធៀប​កម្ពស់​ទៅនឹង​ទទឹង​របស់​សំបក​កង់​នោះ​។ លេខ ៦៥ ក្នុងនេះ​មានន័យថា វា​មាន​កម្ពស់ ៦៥% ធៀប​នឹង​ទទឹង​សំបក​កង់​។​
​    ​- អក្សរ (R) តំណាងឱ្យ​ពាក្យ Radial មានន័យថា​វា​បង្កប់​ខ្សែភ្លើង​នៅ​បាត​សំបក​កង់ ដែល​ធ្វើឱ្យ​ការរត់​លើ​ថ្នល់ នឹង​ល្អ មាំ និង​មាន​សុវត្ថិភាព​។ 
​    ​- លេខ (17) គឺជា​អង្កត់ផ្ចិត​កង់ ដែល​វាស់​ចាក់​ត្រង់​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​សំបក​កង់​។ 
​    ​- លេខ (95) គឺ​ជាស​ន្ទ​ស្សន៍​នៃ​ការ​ទ្រ​ទម្ងន់ មានន័យថា តើ​ត្រូវ​សប់​ប៉ុន្មាន​គីឡូ​ខ្យល់​ទើប​អាច​ទ្រ​ទម្ងន់​រថយន្ត​បានល្អ ដូច្នេះ​លេខ 95 មានន័យថា​ត្រូវ​សប់ ៩៥ គីឡូ​ខ្យល់​។ 
​    ​- អក្សរ (H) តំណាងឱ្យ​សមត្ថភាព​ល្បឿន​បើកបរ​លើ​សំបក​កង់​នេះ​។ 
​    ​    ​* H=២០៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​
​    ​    ​* M=១៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​
​    ​    ​* N=១៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​=​កង់​សា​គួ​
​    ​    ​* P= ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​
​    ​    ​* Q=១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​=​កង់​សម្រាប់​ខែ​ធ្លាក់​ទឹកកក​
​    ​    ​* R=១៧០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​=​កង់ឡាន​កាំ​មី​ញ៉ុ​ង​ធំៗ​
​    ​    ​* S=១៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​=​ឡាន​ធម្មតា និង​ឡាន ១២ កៅអី​
​    ​    ​* T=១៩០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​=​ឡាន​ធម្មតា និង​ឡាន ១២ កៅអី​
​    ​    ​* U=២០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​=​ឡាន​ប្រណាំង​
​    ​    ​* V= ២៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​=​ឡាន​ល្បឿន​លឿន​ជាង​ឡាន​ប្រណាំង​
​    ​    ​* W=២៧០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​=​ឡាន​ល្បឿន​ផុត​លេខ​
​    ​    ​* Y=៣០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​=​ឡាន​ល្បឿន​ផុត​លេខ​
​    ​    ​* ZR=២៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​=​ឡាន​តូចធំ​ទូទៅ​

ពេល​ទិញ​កង់ឡាន លោកអ្នក​គួរ​ចេះ​មើល​លេខ​សំបក​របស់​វា ចៀសវាង​អ្នកលក់​ស៊ី​ខ្សែលើ​!ពេល​ទិញ​កង់ឡាន លោកអ្នក​គួរ​ចេះ​មើល​លេខ​សំបក​របស់​វា ចៀសវាង​អ្នកលក់​ស៊ី​ខ្សែលើ​!ពេល​ទិញ​កង់ឡាន លោកអ្នក​គួរ​ចេះ​មើល​លេខ​សំបក​របស់​វា ចៀសវាង​អ្នកលក់​ស៊ី​ខ្សែលើ​!ពេល​ទិញ​កង់ឡាន លោកអ្នក​គួរ​ចេះ​មើល​លេខ​សំបក​របស់​វា ចៀសវាង​អ្នកលក់​ស៊ី​ខ្សែលើ​!

​    ​លេខ​ដែល​អាច​ប្រើ​បាន​ទូទៅ​សម្រាប់​រថយន្ត​ទាំង​ធំ​ទាំង​តូច​គឺ R15៕