អាល្លឺម៉ង់ គ្រប់គ្រង​បាល់​៦៩% តែ​បាន​ត្រឹម​ស្មើ​ប៉ូឡូញ

ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ បាន​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ​ ០-០ ប៉ុណ្ណោះ​ ទល់​នឹង​ក្រុម​ប៉ូឡូញ​ ក្នុង​ការ​ប្រកួត​ Euro 2016 វគ្គ​សន្សំ​ពិន្ទុ​ពូល​ C ​យប់​មិញ។

 

អាល្លឺម៉ង់ គ្រប់គ្រង​បាល់​៦៩% តែ​បាន​ត្រឹម​ស្មើ​ប៉ូឡូញ

Toni Kroos និង​ Thomas Muller (លេខ១៣) របស់​ក្រុមអាល្លឺម៉ង់

 

​អាល្លឺម៉ង់ គ្រប់​គ្រង​បាល់​បាន​ដល់​ទៅ​៦៩% និង​ស៊ុត​សរុប​១៦​ជើង ចំ​គោលដៅ​៣​ជើង ប៉ុន្តែ​​នៅ​តែ​គ្មាន​សំណាង​​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន។ នេះ​ជា​លើក​ដំបូង​ ដែល​អាល្លឺម៉ង់​​​រក​គ្រាប់​អត់​បាន​សោះ ក្នុង​​ការ​ប្រកួត​ពាន​រង្វាន់​ធំៗ១៥​ប្រកួត​ចុង​ក្រោយ គិត​តាំង​ពី​ចាញ់​អេស្ប៉ាញ ១-០ តាំង​ពី​ World Cup ឆ្នាំ​២០១០ មក។

 

អាល្លឺម៉ង់ គ្រប់គ្រង​បាល់​៦៩% តែ​បាន​ត្រឹម​ស្មើ​ប៉ូឡូញ

 

លទ្ធផល​ស្មើ​គ្នា​ ០-០ ​មាន​ន័យ​ថា​​ក្រុម​ទាំង​២ ​មាន​ម្នាក់​៤​ពិន្ទុ​ដូច​គ្នា ​ហើយ​នឹង​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ជា​បន្ត​ បើ​ពួកគេ​ទប់​កុំ​ឲ្យ​ចាញ់​នៅ​ប្រកួត​​លើក​ទី​៣ ក្នុង​ពូល C។ ប្រកួត​បន្ទាប់​ ​អាល្លឺម៉ង់​ត្រូវ​ប៉ះ​អៀរឡង់​ខាង​ជើង​ ​ខណៈ​ដែល​អ៊ុយក្រែន ​នឹង​ប៉ះ​ប៉ូឡូញ។

 

អាល្លឺម៉ង់ គ្រប់គ្រង​បាល់​៦៩% តែ​បាន​ត្រឹម​ស្មើ​ប៉ូឡូញ

 

អាល្លឺម៉ង់ គ្រប់គ្រង​បាល់​៦៩% តែ​បាន​ត្រឹម​ស្មើ​ប៉ូឡូញ

 

អាល្លឺម៉ង់ គ្រប់គ្រង​បាល់​៦៩% តែ​បាន​ត្រឹម​ស្មើ​ប៉ូឡូញ

 

អាល្លឺម៉ង់ គ្រប់គ្រង​បាល់​៦៩% តែ​បាន​ត្រឹម​ស្មើ​ប៉ូឡូញ

 

អាល្លឺម៉ង់ គ្រប់គ្រង​បាល់​៦៩% តែ​បាន​ត្រឹម​ស្មើ​ប៉ូឡូញ

 

អាល្លឺម៉ង់ គ្រប់គ្រង​បាល់​៦៩% តែ​បាន​ត្រឹម​ស្មើ​ប៉ូឡូញ

 

រីឯ​ការ​ប្រកួត​១​គូ​ទៀត​យប់​មិញ​ដែរ​ អៀរឡង់​ខាង​ជើង​បាន​យក​ឈ្នះ​លើ​អ៊ុយក្រែន​ ២-០ និង​ជា​ជ័យ​ជម្នះ​លើក​ដំបូង​របស់​ពួកគេ​ ក្នុង​ព្រឹត្តិការណ៍​ធំ​ រយៈពេល​ ៣៤​ឆ្នាំ៕

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc