Man Utd នឹង​ផ្ដល់​ប្រាក់​កម្រៃ​ឲ្យ​កីឡាករ​រូប​នេះ​ទ្វេ​ដង​បើ​គេ​ព្រម​ផ្លាស់​ពី​ Dortmund មក​

ថ្មីនេះក្លឹប Manchester United ត្រូវបានគេដឹងថាកំពុងតែធ្វើការដេញថ្លៃយកខ្សែបម្រើសញ្ជាតិអាម៉ានៀរបស់ក្លឹប Borussia Dortmund នោះគឺកីឡាករ Henrikh Mkhitaryan ។

ជាការពិតមូលហេតុដែល Man Utd ចាប់អារម្មណ៍លើកីឡាករ Henrikh Mkhitaryan ព្រោះរូបគេធ្វើបានល្អមែនទែនជាមួយក្លឹប Dortmund កាលពីរដូវកាលចាស់ដោយក្នុងការបង្ហាញខ្លួន៥១ប្រកួតរូបគេបានស៊ុតបញ្ចូលទីសម្រេចរហូតដល់២៣គ្រាប់ខណៈរូបគេ Assist បានដល់ទៅចំនួន២៤គ្រាប់ឯណោះដែលបង្ហាញថាគេពិតជាខ្សែបម្រើដ៏ល្អ ។

ខណៈតាមយោងតាម Daily Mirror បានឲ្យដឹងក្លឹប Man Utd រៀបចំទឹកប្រាក់ប្រមាណជា១៩លានផោនដើម្បើធ្វើការដេញថ្លៃខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះ ។ ខណៈមានដំណឹងបន្ថែមមកថា Man Utd គ្រោងផ្ដល់ប្រាក់កម្រៃដល់កីឡាករ Henrikh Mkhitaryan ប្រមាណជា៧.៩លានផោនក្នុងមួយរដូវកាលដែលវាគឺស្មើនឹង២ដងនៃប្រាក់កម្រៃរបស់រូបគេកាលនៅ Dortmund ។

គួរបញ្ជាក់ថាកត្តាដែល Man Utd គ្រោងផ្ដល់ប្រាក់កម្រៃទ្វេដងទៅដល់កីឡាករ Mkhitaryan ព្រោះមានដំណឹងមកថាក្លឹប Dortmund ឯណោះក៏មានគ្រោងបន្ថែមកុងត្រាថ្មីដល់រូបគេដែរនោះ ដូចនេះ Man Utd រំពឹងថាការបង្កើនប្រាក់កម្រៃទ្វេដងបែបនេះអាចទាក់ទាញចិត្តគេឲ្យផ្លាស់មកលេងនៅ Premier League ជាមួយខ្លួន ។

ប្រភព ៖ ប្រែសម្រួល ៖ វិចទ័រ

ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • Man Utd នឹង​ផ្ដល់​ប្រាក់​កម្រៃ​ឲ្យ​កីឡាករ​រូប​នេះ​ទ្វេ​ដង​បើ​គេ​ព្រម​ផ្លាស់​ពី​ Dortmund មក​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:កីឡា
Tags: