គ្រាន់តែ​យំ ក៏​អាច​មាន​ប្រយោជន៍​ទាំង​នេះ​ដែរ​

គ្រាន់តែ​យំ ក៏​អាច​មាន​ប្រយោជន៍​ទាំង​នេះ​ដែរ​


គ្រាន់តែ​យំ ក៏​អាច​មាន​ប្រយោជន៍​ទាំង​នេះ​ដែរ​

​នៅ​ពេល​អ្នក​យំ អ្នកនឹង​យល់ថា ខ្លួនឯង​ពិតជា​លែង​មាន​ប្រយោជន៍ ក្នុង​ការរស់នៅ​ក្នុង​ពិភពលោក​នេះ​ទៀតហើយ​។ ប៉ុន្តែ មានរឿង​ច្រើនណាស់ ដែល​មនុស្ស​យើង​ត្រូវកា​រយំ​។ នៅពេល​រាងកាយ​មានប្រតិកម្ម​ផ្លូវចិត្ត ប្រព័ន្ធ​បញ្ចេញ​ក្នុង នឹង​បញ្ចេញ​អ័រម៉ូន ដើម្បី​ជំរុញ​ដល់​តំបន់​គ្រាប់ភ្នែក​បញ្ចេញ​ទឹកភ្នែក​។ ខាងក្រោម​នេះ គឺជា​រឿង​មួយចំនួន ដែល​អាច​នឹង​កើតមាន លើ​រាងកាយ​អ្នក នៅ​ពេល​អ្នក​យំ​។

មាន​អារម្មណ៍​មួយ​ផ្សេង​
នៅពេល​មនុស្ស​យើង​យំ ខួរក្បាល​នឹង​បញ្ចេញ​អ័រម៉ូន Cortisol ដែល​មានន័យថា ធ្វើការ​កាន់តែខ្លាំង​។ ដូច្នេះ វា​អាច​នឹង​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់​ទៅវិញ​បាន មុន​ពេល​អ្នក​និយាយ​អ្វីមួយ ចេញ​ឲ្យ​អ្នកដទៃ​លឺ​។

សំឡេង​កាន់តែ​ខ្លាំង​
តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា ហេតុអ្វី​បានជា​អ្នក មាន​អារម្មណ៍​ថា​អួលដើមក នៅពេល​យំ​ដែរ​ទេ​? មានន័យ​ថា សំឡេង​របស់​អ្នក កំពុង​តែ​អាច​បង្កើន​ទម្ងន់​របស់​វា​ហើយ​។ អ័រម៉ូន Cortisol ក៏​អាច​បង្កើត ជា​សម្ពាធ​ក្នុង​បំពង់ក និង​កាត់បន្ថយ​ចង្វា​ក់ នៃ​ការដកដង្ហើម​ទៀត​។

មាន​អារម្មណ៍​ធូរស្រាល​វិញ​
ទឹកភ្នែក​ដែល​ហូរ​មក ដោយសារ​ប្រតិកម្ម​ផ្លូវចិត្ត នឹង​បញ្ចេញ​សារធាតុ Leucin-enkephalin ដែល​ជា​អ័រម៉ូន Endorphin ដែល​អាច​បង្កើន​អារម្មណ៍​កាន់តែ​ល្អ និង​បន្ថយ​ការឈឺចាប់​បាន​។ រឿងនេះ​នឹង​ជួយ​សម្រួល​អារម្មណ៍​កាន់តែ​ល្អ ហើយ​ក៏​លែង​សូវ​ស្ត្រេ​ស​ដូច​មុន​ដែរ​។ ដូច្នេះ គ្រប់​ពេល​ដែល​គេ​និយាយថា នៅ​ពេល​អ្នក​មាន​អារម្មណ៍​តានតឹង​ខ្លាំង គេ​តែងតែ​ឲ្យ​អ្នកយំ នោះ​វា​នឹង​ធ្វើឲ្យ​ធូរស្រាល​វិញ​។

ការ​យំ​អាច​សម្លាប់​បាក់តេរី​បាន​
ទឹកភ្នែក​មាន​សារធាតុ Lysozyme ដែល​មាន​ដូច​ក្នុង​ទឹកកាម ទឹក​សំបោរ ទឹក​មាត់ និង​ទឹកដោះមនុស្ស​ដែរ ដែល​អាច​សម្លាប់​បាក់តេរី​រហូតដល់ ៩០ ភាគរយ​ក្នុង​រយៈពេល ១០ នាទី​។

បញ្ជូន​សញ្ញា​ទៅ​កន្លែង​ផ្សេងៗ​ទៀត​
ការ​យំ​នឹង​ផ្លាស់ប្តូរ​ទឹកមុខ ដូច្នេះ មនុស្ស​ជុំវិញ​នឹង​ដឹង​ថា អ្នក​កំពុងតែ​មាន​ការឈឺចាប់​ក្នុង​ចិត្ត​ហើយ​។ ហេតុដូច្នេះ​ហើយ នៅ​ពេល​អ្នក​មាន​អារម្មណ៍​មិន​ល្អ វា​តែងតែ​ធ្វើឲ្យ​អ្នក​ដទៃ ឆាប់​យល់ដឹង​ណាស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។