ហេតុអ្វី​បាន​ជា​លាន់​សំឡេង​ចេញពី​សន្លាក់​?

ហេតុអ្វី​បាន​ជា​លាន់​សំឡេង​ចេញពី​សន្លាក់​?


ហេតុអ្វី​បាន​ជា​លាន់​សំឡេង​ចេញពី​សន្លាក់​?

​មនុស្ស​យើង នរណា​ក៏​ធ្លាប់​ជួប​អា​ការៈលាន់​សំលេង ចេញពី​សន្លាក់​ម្តងម្កាល​ដែរ នៅពេល​ធ្វើ​ចលនា​សន្លាក់​នោះ​។ ប៉ុន្តែ សួរថា តើ​វា​ជា​បញ្ហា​ដែរ​ទេ​? ចម្លើយ គឺ​វា​គ្រាន់តែ​ជា​ការ​លេងភ្លេង របស់​ឆ្អឹង​ក្នុង​សន្លាក់​ប៉ុណ្ណោះ​។

​ការ​លាន់​សំឡេង​ក្នុង​សន្លាក់ គឺជា​រឿង​ធម្មតា​។ សំឡេង​នេះដែរ កើតឡើង​ដោយសារតែ ទឹក​ក្នុង​សន្លាក់​នោះ ផ្ទាត់​លើ​ឆ្អឹង​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​លឺ​សំឡេង​បែបនេះ មិនមាន​អ្វី​ជា​គ្រោះថ្នាក់​នោះទេ លុះត្រាតែ​សន្លាក់​នោះ មាន​ការ​ធ្វើ​ចលនា​បង្ខំ​ខ្លាំងពេក​។ ក្នុងករណី​បើសិនជា​មិន​មាន​ការឈឺចាប់​អ្វី​ទេនោះ អ្នក​ក៏​មិនបាច់​ខ្វល់​ពី​សំឡេង​នេះដែរ​។

ប៉ុន្តែ បើសិនជា​ការ​លឺ​សំឡេង​ក្នុង​សន្លាក់ កើត​ឡើង​ជាមួយ​នឹង​ការឈឺចាប់ និង​ពិការភាព​ណាមួយ​នោះ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។ ករណី​សំឡេង​ចេញ ដោយសារតែ​មាន​ជំងឺ ជាទូទៅ គឺ​កើតឡើង​ដោយសារតែ មានការ​ដាច់ដោច​អ្វីមួយ ឬ​ផ្ទៃ​របស់​សន្លាក់​ដែល​កកិត​លើ​គ្នា​នោះ មាន​ការខូចខាត​តែម្តង​។ វា​ប្រហែល​ជា​សញ្ញា​មួយ នៃ​ជំងឺ​រលាក​សន្លាក់ និង​អាច​បញ្ជាក់ ឬ​រក​ឃើញ​តាមរយៈ ការ​ថតកាំរស្មីអ៊ិច​។ តែ​បើ​សិន​ជា​រោគសញ្ញា​នោះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ ទាល់តែ​ត្រូវ​ថត MRI ហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។