មនុស្ស​ចាស់ គួរ​ហាត់ប្រាណ​របៀប​ម៉េច​ទើប​ល្អ​?

មនុស្ស​ចាស់ គួរ​ហាត់ប្រាណ​របៀប​ម៉េច​ទើប​ល្អ​?


មនុស្ស​ចាស់ គួរ​ហាត់ប្រាណ​របៀប​ម៉េច​ទើប​ល្អ​?

​ការ​ហាត់ប្រាណ​ជា​ទៀងទាត់ អាច​ជួយ​ឲ្យ​ជីវិត​របស់​មនុស្ស​ចាស់ កាន់តែ​មាន​ភាព​សកម្ម ឯករាជ្យ និង​អារម្មណ៍​កាន់តែ​ល្អ​។ ហេតុដូច្នេះ​ហើយ ទើប​វិទ្យាស្ថាន National Heart, Lung and Blood បាន​ណែនាំ​នូវ​ដំបូន្មាន​មួយចំនួន ដូចខាងក្រោម​នេះ ៖

  • ​បើសិន​ជា​អ្នក​មិន​ធ្លាប់​ហាត់ប្រាណ​ទៀងទាត់​ពី​មុន​ទេ ចូរ​ចាប់ផ្តើម​ធ្វើ​វា​យឺត និង​បង្កើន​វា​បន្តិច​ម្តងៗ​រហូត​ទៅ​។ ប៉ុន្តែ ដំបូងៗ​អឺចឹង មិន​ត្រូវ​ធ្វើ​ការងារ​ធ្ងន់ៗ​ពេក​ឡើយ​។
  • ​អាច​ហាត់ប្រាណ​បាន​ច្រើន​ប្រភេទ ប៉ុន្តែ ការដើរ​ជា​ជម្រើស​ល្អ​បំផុត ព្រោះ​វា​ប្រឈម​នឹង​ការ​មាន​របួស​តិចតួច​ជាង​គេ​បំផុត​។
  • ​ចូរ​កំណត់​រយៈពេល​ហាត់ប្រាណ ១៥០ នាទី ក្នុង​រយៈពេល​មួយ​សប្តាហ៍​។ បើសិន​ជា​អ្នក​មិន​អាច​ហាត់​បាន​ប៉ុណ្ណឹង​ទេ ចូរ​ធ្វើ​តាមតែ​លទ្ធភាព​អាច​ធ្វើបាន​ទៅ​។
  • ​បើសិន​ជា​អ្នក​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​រ៉ាំរ៉ៃ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​សុវត្ថិភាព​ដែល​អ្នក​អាច​ធ្វើបាន​វិញ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។