មាន​អ្វី​កើត​ឡើង បើ​គ្រូ​ស្នេហ៍​លង់​ស្រឡាញ់​កូន​ស្រី​គេ?

អ្នក​​ខ្លះ​ដែល​លួច​ស្រឡាញ់​គេ​ ហើយ​គេ​មិន​ស្រឡាញ់​វិញ​ តែងតែ​ទៅ​រក​គ្រូ​ស្នេហ៍​បញ្ចុះ​សារិកា​អូមអាម​ ដើម្បី​ទាក់​ទាញ​ចិត្ត​អ្នក​ម្ខាង​ទៀត​ឱ្យ​ស្រឡាញ់​​ខ្លួន​ឯង​វិញ។ ចំណែក​គ្រូ​ស្នេហ៍​កំលោះ​​ម្នាក់​ដែល​លង់​ស្រឡាញ់​កូន​ស្រី​ឧកញ៉ា​ ក៏​គិត​មិន​ខុស​ពី​អ្នក​ទាំង​នោះ​ដែរ។

 

វា​មិន​មែន​ងាយ​ស្រួល​​​​ដែល​​ដាក់​ស្នេហ៍​ថា​បាន​គឺ​បាន​នោះ​ទេ នៅ​មាន​រឿង​រ៉ាវ​កើត​ឡើង​មិន​ធម្មតា​លើស​ពី​នេះ​ទៅ​ទៀត។ អាគម​ស្នេហ៍​ដែល​បាន​កើត​ឡើង​លើ​ការ​បញ្ជា​អារម្មណ៍​របស់​កូន​ស្រី​ឧកញ៉ា​ធ្វើ​ឱ្យ​នាង​ស្ទើរ​តែ​បាត់​បង់​ជីវិត​ទៅ​វិញ។

 

មាន​អ្វី​កើត​ឡើង បើ​គ្រូ​ស្នេហ៍​លង់​ស្រឡាញ់​កូន​ស្រី​គេ?

 

ត្បិត​ថា​គ្រូ​ស្នេហ៍​នេះ​លេង​ផ្លូវ​កាត់​ដើម្បី​បាន​ខ្លួន​ប្រាណ​នារី​ដែល​ខ្លួន​ស្រឡាញ់ តែ​គេ​ពិត​ជាមាន​ចិត្ត​ស្មោះ​ស្នេហ៍​ចំពោះ​នាង​ខ្លាំង​ណាស់​ ។ ឥទ្ធិពល​របស់​អាគម​អូមអាម បាន​ធ្វើ​ឱ្យ​នារី​នោះ​ជួប​គ្រោះ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់មិន​មាន​គ្រូ​ពេទ្យ​ណា​អាច​ព្យាបាលបាន។  ដោយ​គ្មាន​មធ្យោបាយ​ កំលោះ​ចេះ​ស្នេហ៍​បាន​​ប្រថុយ​ជីវិត​ដើម្បី​ស្រោចស្រង់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ឱ្យ​រួច​ផុត​ពី​ក្ដី​ស្លាប់ តែ​ត្រូវ​យក​ខ្លួន​ឯង​ទៅប្រឈម​នឹង​គ្រោះថ្នាក់​មួយ​ដ៏គួរ​ឱ្យ​ខ្លាច។

 

តើ​ការ​លះបង់​នេះ​ពិត​ជា​អាច​ជួយ​ជីវិត​នាង​ឱ្យ​រួច​ផុត​ពី​រណ្ដៅ​មរណៈ​នៃ​អាគម​មែន​ឬ? បើ​ជួយ​បាន​មែន តើ​គ្រូស្នេហ៍​កំលោះ​នឹង​ត្រូវ​ស្លាប់​ទាំង​មិន​បាន​សុំទោស មិន​បាន​ប្រាប់​ការពិត​ដល់​មនុស្ស​ដែល​គេ​ស្រឡាញ់​ឬ?
បើ​ចង់​ដឹង​ពី​លទ្ធផល​នៃ​អំពើ​របស់​គ្រូស្នេហ៍​រូប​នេះ កុំ​ភ្លេច​រង់ចាំ​អាន​រឿង ​«គ្រូស្នេហ៍»​ ដែល​នឹង​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ ចន្ទ​ ទី​២០ ខាង​មុខ​នេះ​ហើយ៕​

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ