បវរកញ្ញា​បែលហ្សិក ចុះ​សំណេះសំណាល​ជាមួយ​សិស្ស​ខ្មែរ​តាម​ទី​ជនបទ

Lenty Frans ម្ចាស់​មកុដ​បវរកញ្ញា​បែលហ្សិក ២០១៦ ដែល​បាន​មក​ដល់​ព្រះរាជាណាចក្រ​កាលពី​​ម្សិលមិញ ថ្ងៃ​នេះ​ នាង​បាន​ចាប់ផ្ដើម​បេសកកម្ម​មនុស្សធម៌​របស់​ខ្លួន​ដើម្បី​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្អូន​ៗ​​សិស្ស​ក្រីក្រ​​ខ្មែរ​នៅ​តាម​ខេត្ត​មួយ​ចំនួន។

 

បវរកញ្ញា​បែលហ្សិក ចុះ​សំណេះសំណាល​ជាមួយ​សិស្ស​ខ្មែរ​តាម​ទី​ជនបទ

 

ថ្ងៃ ១៦ ខែ មិថុនា ឆ្នាំ២០១៦ ​នេះ Lenty បាន​ចុះ​ទៅ​ដល់​បឋមសិក្សា​មួយ​របស់​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​មាន​ទី​តាំង​ស្ថិតនៅ​ភូមិ រង្វាន ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។ បើ​តាម​សម្ដី​លោក ណេប ស៊ីនថាយ ប្រធាន​ “អង្គការ​សម្រាប់ក្តី​សង្ឃឹម​កុមា​រ” បាន​​រៀបរាប់​​​ថា​ ពេល​បាន​មក​ដល់​សាលារៀន​ខាង​លើ​ ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ពី​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​ទី​នោះ។

 

នៅ​ក្នុង​ទស្សនកិច្ច​លើក​នេះ បវរកញ្ញា​បែលហ្សិក​ ក៏​បាន​ចូលរួម​ជា​ចំណែក​សំខាន់​ផ្សេង​ៗ​ទៀត​ ដូចជា​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ចាប់ផ្ដើម​សាងសង់​ផ្ទះ​សំណាក់​ភូមិ​រង្វាន ផ្ដល់​ការ​ពិគ្រោះ​យោបល់​ផ្នែក​សុខភាព​សម្រាប់​កុមារ​ក្រីក្រ ​ស្ត្រី និង​មួយ​ទៀត​ គឺ​ការ​នាំ​កុមារ​នៅ​ជនបទ​ពី​ភូមិ រង្វាន មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​សៀមរាប។

 

Lenty Frans បាន​ឲ្យ​ដឹង​ថា​ នាង​តែង​ក្ដី​ស្រមៃ​ចង់​ជួយ​ដល់​កុមារ​ងាយ​រងគ្រោះ ​ប្រជាជន​ក្រីក្រ និង​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ពួក​គេ។ Frans បាន​រៀបរាប់​ថា “ខ្ញុំ​ពិត​ជា​មាន​សេចក្ដី​រីករាយ​យ៉ាង​ក្រៃលែង ​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ចូលរួម​ការងារ​សង្គម​ជាមួយ​អង្គការ​ក្ដី​សង្ឃឹម​សម្រាប់​កុមារ ដែល​បាន ​និង​កំពុង​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​តាម​ទី​ជនបទ​ដាច់ស្រយាល​ជាមួយ​គ្រួសារ​របស់​ពួកគេ”៕

 

បវរកញ្ញា​បែលហ្សិក ចុះ​សំណេះសំណាល​ជាមួយ​សិស្ស​ខ្មែរ​តាម​ទី​ជនបទ

 

បវរកញ្ញា​បែលហ្សិក ចុះ​សំណេះសំណាល​ជាមួយ​សិស្ស​ខ្មែរ​តាម​ទី​ជនបទ

 

បវរកញ្ញា​បែលហ្សិក ចុះ​សំណេះសំណាល​ជាមួយ​សិស្ស​ខ្មែរ​តាម​ទី​ជនបទ

 

 

បវរកញ្ញា​បែលហ្សិក ចុះ​សំណេះសំណាល​ជាមួយ​សិស្ស​ខ្មែរ​តាម​ទី​ជនបទ

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖ផ្ដល់ឲ្យ