យន្តហោះ​យួន​បាត់​ខ្លួន​ចំនួន​២​គ្រឿង​ជា​បន្តបន្ទាប់​ នៅ​ឆ្នេរសមុទ្រ​ចិន​ខាងត្បូង​ ក្នុង​តំបន់​ដែនទឹក​មាន​ជម្លោះ​


​ទីភ្នាក់ងារសារព័ត៌មាន​ Xinhua​ របស់​ចិន​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ឲ្យ​ដឹង​ថា​ យន្តហោះ​ធុន​មធ្យម​ប្រភេទ​ CASA​ របស់​វៀតណាម​ ផ្ទុក​មនុស្ស​ចំនួន​៨​នាក់​ ដែល​តាម​ស្វែងរក​យន្តហោះ​ចម្បាំង​ធុន​ Sukhoi​ SU-30​ MK2​ របស់​វៀតណាម​ បាត់​ខ្លួន​នៅ​ឆ្នេរសមុទ្រ​ចិន​ខាងត្បូង​ ក្នុង​តំបន់​ដែនទឹក​មាន​ជម្លោះ​នោះ​ បាន​បាត់​ខ្លួន​ពី​ប្រព័ន្ធ​រ៉ា​ដា​ កាលពី​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៦​ ខណៈ​កំពុង​ហោះហើរ​លើ​តំបន់​ដែនទឹក​នៃ​ក្រុង​ Hai​ Phong​ ភាគ​ខាងជើង​ប្រទេស​វៀតណាម​ ។​

​លោក​ឧត្តមសេនីយ៍​យោធា​វៀតណាម​ Vo​ Van​ Tuan​ បាន​និយាយ​ឲ្យ​ដឹង​ថា​ យន្តហោះ​ចម្បាំង​ធុន​ Sukhoi​ SU-30​ MK2​ របស់​វៀតណាម​មួយ​គ្រឿង​ដែល​ផលិត​នៅ​ប្រទេស​រុ​ស្ស៊ី​ បាន​បាត់​ខ្លួន​ពី​ប្រព័ន្ធ​រ៉ា​ដា​ កាលពី​ថ្ងៃ​អង្គារ​ ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៦​ ពេល​កំពុង​ហោះហើរ​ហ្វឹកហាត់​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​នៃ​ខេត្ត​ Nghe​ An​ ប្រទេស​វៀតណាម​ នៅ​ជិត​កោះ​ Hainan​ ប្រទេស​ចិន​ នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ចិន​ខាងត្បូង​ ជា​តំបន់​ដែនទឹក​មាន​ជម្លោះ​នឹង​គ្នា​រវាង​វៀតណាម​និង​ចិន​ ។​

​យន្តហោះ​ចម្បាំង​ធុន​ Sukhoi​ SU-30​ MK2​ ផលិត​នៅ​ប្រទេស​រុ​ស្ស៊ី​ ដែល​អង្គការ​ NATO​ ហៅ​ថា​ Flanker-G​ នោះ​ មាន​តម្លៃ​ប្រមាណ​ពី​៤០​លាន​ដុល្លារ​អា​មេ​រិ​ក​ ទៅ​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​ ៕​

យន្តហោះ​យួន​បាត់​ខ្លួន​ចំនួន​២​គ្រឿង​ជា​បន្តបន្ទាប់​ នៅ​ឆ្នេរសមុទ្រ​ចិន​ខាងត្បូង​ ក្នុង​តំបន់​ដែនទឹក​មាន​ជម្លោះ​

យន្តហោះ​យួន​បាត់​ខ្លួន​ចំនួន​២​គ្រឿង​ជា​បន្តបន្ទាប់​ នៅ​ឆ្នេរសមុទ្រ​ចិន​ខាងត្បូង​ ក្នុង​តំបន់​ដែនទឹក​មាន​ជម្លោះ​

Related