ក្រសួងមហាផ្ទៃ និងកងពលធំ ឆ្លងផុតវគ្គជម្រុះតាមពូល ទៅវគ្គបន្ត

ក្រុមក្រសួងមហាផ្ទៃ និងក្រុមកងពលធំអន្តរាគមន៍លេខ៣ បានឆ្លងផុតវគ្គជម្រុះតាមពូលការប្រកួតពានធំក្របខ័ណ្ឌ Division A នៃព្រឹត្តិការណ៍បាល់ទះថ្នាក់ជាតិពានរង្វាន់ស្រាបៀរលីអូ ប្រចាំឆ្នាំ២០១៦ (Leo Cup National Volleyball 2016) បានមុនគេ បន្ទាប់ពីក្រុមទាំង២នេះបានបន្ថែមការឈ្នះ ដើម្បីដឹកដៃគ្នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ។
mm3

នៅក្នុងការប្រកួត នៅវិមានពហុកីឡាដ្ឋានជាតិ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនោះ ក្រសួងមហាផ្ទៃ បានបន្តយកឈ្នះលើក្រុមស្នងការនគរបាលខេត្តកំពង់ចាម ៣សិតដាច់(៣-០) ហើយការមាន៦ពិន្ទុ ជាមួយការឈ្នះទាំង២ប្រកួតនេះ បានជួយឲ្យក្រុមម្ចាស់ជើងឯករងឆ្នាំ២០១៥ ក្រសួងមហាផ្ទៃ បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តំណាងឲ្យពូលB ដោយស្វ័យប្រវត្តិ បើទោះបីជាពួកគេនៅសល់១ប្រកួតទៀតក្នុងដៃក៏ដោយ។

mm2

ប៉ុន្តែក្រុមវិសាខា ដែលបានឈ្នះនៅថ្ងៃបើកឆាកនោះ បានជួបការខកចិត្ត ខណៈពួកគេបានចាញ់ក្រុមសាកលវិទ្យាល័យជាស៊ីមកំចាយមារ ៣-២ កាលពីម្សិលមិញនោះដែរ ហើយការឈ្នះ១ និងចាញ់១ប្រកួតដូចគ្នា បានធ្វើឲ្យក្រុមទាំង២នេះ ត្រូវប្រជែងគ្នាដោយប្រយោល នៅថ្ងៃសុក្រនេះ ដើម្បីស្វែងរកអ្នកឡើងទៅវគ្គបន្ត។ ប៉ុន្តែ ក្រុមសាកលវិទ្យាល័យជាស៊ីមកំចាយមារ ហាក់មានសង្ឃឹមជាងក្រុមវិសាខា ព្រោះពួកគេត្រេះជួបក្រុមខ្សោយ ខណៈវិសាខា ត្រូវប៉ះក្រុមក្រសួងមហាផ្ទៃ។

mm1

ដោយឡែក ក្រុមកងពលធំអន្តរាគមន៍លេខ៣ បានបន្តយកឈ្នះលើក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ ៣-០ កាលពីយប់ម្សិលមិញនោះដែរ ហើយការបញ្ចប់ការប្រកួតក្នុងវគ្គជម្រុះតាមពូលនេះជាមួយការឈ្នះទាំង៣លើកនេះបានជួយឲ្យក្រុមដ៏ខ្លាំងមួយនេះ ឡើងទៅកាន់វគ្គបន្តតំណាងឲ្យពូលA ខណៈក្រុមមួយទៀតបញ្ជាការដ្ឋានអង្គរ ឬក្រុមសាលាខេត្តកំពង់ចាម ដែលត្រូវប្រកួតគ្នានៅថ្ងៃនេះ។

កម្មវិធីប្រកួតជម្រុះតាមពូលលើកចុងក្រោយទាំង៣គូនៅថ្ងៃសុក្រនេះ
– សាលាខេត្តកំពង់ចាម v បញ្ជាការដ្ឋានអង្គរក្យ ម៉ោង ២:០០
– ក្រសួងមហាផ្ទៃ v វិសាខា ម៉ោង ៣:៣០
– ស្នងការខេត្តកំពង់ចាម v សាកលវិទ្យាល័យជាស៊ីមកំចាយមារ ម៉ោង ៤:៣០