Vardy និង Sturridge ជួយឲ្យអង់គ្លេស បំបាក់មុខ Bale និង វេលស៍

ខ្សែប្រយុទ្ធ Jamie Vardy និង Daniel Sturridge បានចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានបំបាក់មុខ Gareth Bale និងក្រុមវេលស៍របស់គេ តាមរយៈការវាយបកដើម្បីផ្តួលពួកគេក្នុងលទ្ធផល ២-១ ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងចក្រភពអង់គ្លេសដូចគ្នាកាលពីថ្ងៃព្រហ្បតិ៍ ក្នុងទីក្រុង Lens។

Jamie-Vardy-ft16

ក្រោយពីបារកគ្រាប់បាល់បញ្ចូលទី​ មួយគ្រាប់ក្នុងពេលក្រុមជម្រើសជាតិវេលស៍ ទទួលជ័យជម្នះ ២-១ លើក្រុមជម្រើសជាតិស្លូវ៉ាគី តារាឆ្នើម Bale បានជួយឲ្យក្រុមរបស់លោក Chris Coleman មានគ្រាប់បាល់នាំមុខមុនជាមួយនឹងការស៊ុតបាល់ពិន័យ Free-kick ពីចម្ងាយ២៧ម៉ែត្រ ដែលអ្នកចាំទីអន្តរជាតិអង់គ្លេស Joe Hart ត្រឹមតែអាចឈរមើលបាល់ចូលក្នុងសំណាញ់ទីប៉ុណ្ណោះ។

ប៉ុន្តែ ខ្សែប្រយុទ្ធ Vardy និង Sturridge បានចូលលេងក្នុងតង់ទី២ ហើយក្រោយពី Vardy បានរកគ្រាប់បាល់តាមស្មើនៅនាទី ទី៥៦ Sturridge បានរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតដើម្បីជួយឲ្យក្រុមរបស់លោក Roy Hodgson ឡើងឈរនៅលើកំពូលតារាងនៃពូល។

លោក Hodgson បានឲ្យដឹងថា៖ «នៅពេលឱកាសមិនបានកើតឡើង ហើយអ្នកបានធ្វើការងារជាច្រើនដោយសារតែការបណ្តោយឲ្យមានគ្រាប់បាល់របស់ Gareth Bale វាពិតជាពេលវេលាដ៏រំភើបមួយនៅពេលដែលកីឡាករបម្រុងទាំងពីរនាក់រកគ្រាប់បាល់បញ្ចូលទី។ ខ្ញុំបានគិតថា យើងរកបាឱកាសជាច្រើនក្នុងតង់ទី២»។ ក្រុមជម្រើសជាតិវេលស៍ កំពុងតែដេញតាមពីក្រោយមួយគ្រាប់ដោយឈរក្នុងចំណាត់ថ្នាក់លេខ២ ហើយត្រូវតែផ្តួលក្រុមជម្រើសជាតិរុស្ស៊ី ក្នុងទីក្រុង Toulouse នៅថ្ងៃចន្ទ ដើម្បីឈ្នះកៅអីមួយក្នុងចំណោមកៅអីស្វ័យប្រវត្តពីរសម្រាប់វគ្គបន្ត៕

ប្រភពព័ត៌មាន៖ Channel News Asia