រថយន្ត​ធំ​បុក​រថយន្ត​កូរ៉េ ខ្ទេច​ទាំងសងខាង មនុស្ស​ប្រុស​-​ស្រី ៨ នាក់​រងរបួស​

6 Videos


មានមនុស្សចំនួន ៨ នាក់បានរងរបួសធ្ងន់ និង ស្រាលនៅព្រលប់ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦ ដោយសារតែករណីគ្រោះថ្នាក់ចរាចរមួយរវាងរថយន្តធុនធំ និង រថយន្តកូរ៉េបើកបញ្ច្រាស់ទិសគ្នា ។
ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។

P9

រថយន្ត​ធំ​បុក​រថយន្ត​កូរ៉េ ខ្ទេច​ទាំងសងខាង មនុស្ស​ប្រុស​-​ស្រី ៨ នាក់​រងរបួស​

លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្តីទីស្រុកជីក្រែងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ បណ្ដាលឲ្យមនុស្សចំនួន ៨ នាក់រងរបួសធ្ងន់ និង ស្រាល ក្នុងនោះមានស្រី ០៥ នាក់ ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានដឹកយកទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យក្នុងខេត្តសៀមរាបហើយ ។ លោកបានបន្តថា រថយន្តដឹកប្រេងសាំងរបស់ក្រុមហ៊ុនសាវីម៉ីច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4A-2177 បើកបរពីទិសខាងលិចទៅទិសខាងកើត លុះដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2A-5480 ដឹកមនុស្សមកពីធ្វើបុណ្យ បើកបរពីកើតទៅលិច ។

រថយន្ត​ធំ​បុក​រថយន្ត​កូរ៉េ ខ្ទេច​ទាំងសងខាង មនុស្ស​ប្រុស​-​ស្រី ៨ នាក់​រងរបួស​

រថយន្តទាំងពីរត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង រីឯអ្នកបើកបររថយន្តដឹកប្រេងសាំង បន្ទាប់ពីជួបគ្រោះថ្នាក់បានចុះរត់គេចខ្លួនបាត់ ៕

                                                                                                      សុថាត់

រថយន្ត​ធំ​បុក​រថយន្ត​កូរ៉េ ខ្ទេច​ទាំងសងខាង មនុស្ស​ប្រុស​-​ស្រី ៨ នាក់​រងរបួស​