ក្មេងប្រុសម្នាក់ ឡើងចាប់សត្វព្រៃលើ​បង្គោលភ្លើង បណ្ដាលឲ្យ​ឆក់ស្លាម​ភ្លាមៗ

(ព្រះវិហារ)៖ ក្មេងប្រុសម្នាក់បានស្លាប់ភា្លមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបានឡើងចាប់សត្វព្រៃនៅលើបង្គោលភ្លើង។ ហេតុការណ៍គួរឲ្យអាសូរនេះ កើតឡើងនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចអូរប្រាប ស្ថិតក្នុងភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុក្មេងប្រុសម្នាក់ឈ្មោះ ឡាន់ ផល្លា អាយុ១៣ឆ្នាំ បានឡើងចាប់កូនសត្វព្រៃនៅតាមបង្គោលភ្លើង ខណៈពេលដែលកំពុងឡើងនោះ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភា្លមៗនៅកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រូសារសព ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡួត៖

ដោយឡែកកាលពី១៦ ខែឧសភា ឆ្នាំ២០១៦  ដោយសារលើកដែកប៉ះចំខ្សែកាប មានចរន្តអគ្គិសនីបណ្ដាលឲ្យឆក់។

ហេតុការណ៍នេះ បានកើតឡើងនៅភូមិអរិក្សត្រ ឃុំអរិក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

លោកវរៈសេនីយ៍ទោ ជា ថុល អធិការនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៉ីវ អំណត់ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិតាជោ ឃុំសារិការកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

លោកអធិការស្រុកបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវ (ជាប្អូនបង្គើត) ឈ្មោះ អ៉ីវ ចំនិត្យ និង២នាក់បងប្អូនបានទៅស៉ីឈ្នួលម៉ៅការ ធ្វើដំបូលសំយ៉ាបផ្ទះឲ្យ ឈ្មោះ នួន សារ៉េត នៅភូមិឃុំកើតហេតុ ក្នុងតម្លៃ០១ម៉ែត្រការ៉េ១២.៥$។

លោកអធិការស្រុកបានបន្តទៀតថា ជនរងគ្រោះបានលើកដែកធ្វើសំយ៉ាបផ្ទះ ក៍ប៉ះចំខ្សែកាប (ស្រាត) បណ្តាលឲ្យឆ្លងចរន្តឆក់ ហើយក្រុមគ្រួសារជួយសង្គ្រោះ នាំទៅមន្ទីរពេទ្យសង្គ្រោះមិនទាន់ ក៍បណ្ដាលឲ្យស្លាប់តែម្តង។ ក្រោយពីកើតហេតុសមត្ថកិច្ចបច្ចេកទេស បានចុះទៅធ្វើការត្រួតពិនិត្យ ហើយបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេងប្រុសម្នាក់ ឡើងចាប់សត្វព្រៃលើ​បង្គោលភ្លើង បណ្ដាលឲ្យ​ឆក់ស្លាម​ភ្លាមៗ

ក្មេងប្រុសម្នាក់ ឡើងចាប់សត្វព្រៃលើ​បង្គោលភ្លើង បណ្ដាលឲ្យ​ឆក់ស្លាម​ភ្លាមៗ

ក្មេងប្រុសម្នាក់ ឡើងចាប់សត្វព្រៃលើ​បង្គោលភ្លើង បណ្ដាលឲ្យ​ឆក់ស្លាម​ភ្លាមៗ