ជិះម៉ូតូជែង​ មិនប្រយ័ត្ន ដួលចូលក្រោម រថយន្តកុងតឺន័រ ស្លាប់នៅក្រុងបាវិត

ស្វាយរៀង៖ នារីម្នាក់ជិះម៉ូតូ ជែងមិនប្រយ័ត្ន​ ដួលចូកក្រោមរថយន្ត កិនស្លាប់ភ្លាមៗ នៅម៉ោង៩៖១០​ ថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០១៦​ នៅលើផ្លូវជាតិលេខ១​ ស្ថិតនៅក្នុងភូមិបាវិត កណ្ដាលសង្កាត់បាវិត​ ក្រុងបាវិត​ ខេត្តស្វាយរៀង ខណៈជិះក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។ នគរបាលពីកន្លែងកើតហេតុបានឲ្យដឹថា​ រថយន្តកុងតឺន័រមួយគ្រឿង ម៉ាកHOWO A7 ពណ៌ទឹកមាស ពាក់ស្លាកលេខ29C-49604 បើកបរដោយបុរសឈ្មោះ ដង ស៊ឹងហាយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាមមានទីលំនៅភូមិ ថូវិនបាក់ ឃុំ វាំងហាយ ស្រុក វាំងចិច ខេត្តវាំងប៊ិន បើកបរទឹសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូម៉ាកYAMAHA Attila ពណ៌ក្រហម ពាក់ស្លាកលេខ70-D1-02472 បើកបរដោយនារីម្នាក់ឈ្មោះ លៀង សុខលី ភេទស្រី អាយុ២៥ឆ្នាំមុខរបរថៅកែរ៉ូលីង(ដូរលុយតាមកាស៊ីណូ)ជនជាតិខ្មែរ មានទីលំនៅភូមិ បាវិតកណ្ដាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀងស្លាប់។

ប្រភពខាងលើបានបន្តទៀតថា៖អ្នកបើកបរម៉ូតូធ្វើដំណើរពីលិចទៅកើតបានបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់រួចក៏ដួលបោកក្បាលចូលកង់រថយន្តខាងក្រោយបណ្តាលឲ្យកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បច្ចុប្បន្ន:សពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំពោះអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនទុកនៅប៉ុស្ដិ៍សង្កាត់បាវិត​ ដោយឡែកមធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចយកទៅរក្សាទុកនៅគោលដៅខាងកើតមុខកូវ៉ា ដើម្បីបំពេញសំណុំរឿងដោះស្រាយតាមនិតិវិធីច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានមួយផ្សេងទៀត ដែលស្រដៀងគ្នា  ដោយសារតែរថយន្ដកុងទីន័រ បុកម៉ូតូរបស់ពួកគេ នៅម៉ោង១៖២០នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុការណ៍រថយន្ដកុងទីន័រ ម៉ាក Fuso ពាក់ស្លាកលេខភ្នំពេញ3A-6503 បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានគៀររថយន្ដ Prius មួយគ្រឿង ក្រោយមកបានរេចង្កូតទៅបុក និងកិនម៉ូតូមួយគ្រឿង ម៉ាកគុប ពាក់ស្លាកលេខភ្នំពេញ1AH-3577 បណ្ដាលឱ្យនារី២នាក់ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា ស្លាប់យ៉ាងអាណោចអាធ័ម។

ជនរងគ្រោះទី១ឈ្មោះអន ពិដោរ អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់រាំងសាំង ខណ្ឌពោធិ៍សែនជ័យ និងម្នាក់មិនទាន់ស្គាល់ឈ្មោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដបង្ក និងម៉ូតូ ត្រូវបានយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ នៅពេលក្រោយ។ ជាមួយគ្នានេះអ្នកបើករថយន្តកុងតឺន័រ និងព្រូរថយន្តក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជិះម៉ូតូជែង​ មិនប្រយ័ត្ន ដួលចូលក្រោម រថយន្តកុងតឺន័រ ស្លាប់នៅក្រុងបាវិត