អស្ចារ្យ​មែន ! ECTT បាន​ហៅ​កម្ពុជា​ថា​ “គោល​ដៅ​ទេសចរណ៍​ពិភព​លោក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៦”

បើយោងតាមការចុះផ្សាយរបស់ កាលពីពេលថ្មីៗកន្លងទៅនេះ បានឲ្យដឹងថា កម្ពុជាត្រូវបាន ក្រុមប្រឹក្សាទេសចរណ៍ និង ពាណិជ្ជកម្ម របស់សហភាពអ៊ឺរ៉ុប ហៅកាត់ថា ECTT ដាក់ឈ្មោះឲ្យថាជាគោលដៅទេសចរណ៍ល្អបំផុតប្រចាំឆ្នាំ ២០១៦។

នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ Illustrious ប្រចាំឆ្នាំ ២០១៦ នេះ មានប្រទេសជាង ៣០ បានដាក់ពាក្យប្រកួតប្រជែងរួមទាំងកម្ពុជាផងដែរ។ នៅពេលនេះតំណាងកម្ពុជាបានលើកយកប្រធានមួយមកធ្វើបទបង្ហាញក្រោយចំណងជើងថា “កម្ពុជាដែនដីនៃវេទមន្ត កន្លែងដែលព្រះ និងស្តេចបង្កើតពិភពលោក (Cambodia: The Land of Magic-The Place Where Gods And Kings Build the World!)”។

បូកផ្សំរវាងការធ្វើបទបង្ហាញ និងការវាយតម្លៃដោយ ECTT ជាលទ្ធផលកម្ពុជាទទួលបានពានរង្វាន់ល្អបំផុត ជាប្រទេសដែលសម្បូរទៅដោយ វប្បធម៌ ប្រវត្តិសាស្ត្រដ៏យូរលង់ បូកផ្សំជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រង។

លោកសាស្ត្រាចារ្យ Anton Caragea ប្រធានការិយាល័យកណ្ដាលនៃ ECTT ប្រចាំក្រុង Bucharestបាននិយាយថា “កម្ពុជាគឺជាកន្លែងដែលសុវត្ថិភាពបំផុត និងជាគោលដៅទេសចរណ៍ដ៏ល្អមួយ ដែលអាចបង្កើតការចងចាំដ៏ល្អបំផុតមិនអាចបំភ្លេចបានសម្រាប់អ្នក” ។

ការចុះទទួលបានពានរង្វាន់មួយនេះ បានធ្វើឲ្យមនុស្សជាច្រើនកាន់តែចាប់អារម្មណ៍ពីកម្ពុជាដែលវានឹងជួយជំរុញ វិស័យទេសចរណ៍ នៅកម្ពុជាឲ្យកាន់តែរីកលូតលាស់បានមួយកម្រិតបន្ថែមទៀត។ គួរបញ្ជាក់ឲ្យដឹងផងដែរថា កាលពីឆ្នាំមុនប្រទេសដែលទទួលបានពានរង្វាន់មួយនេះគឺ ប្រទេសអេត្យូពី ៕


ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • អស្ចារ្យ​មែន ! ECTT បាន​ហៅ​កម្ពុជា​ថា​ “គោល​ដៅ​ទេសចរណ៍​ពិភព​លោក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៦”已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:ចំនេះដឹង
Tags: