OnePlus 3 RAM 6GB នៅ​តែ​យឺត​ជាង​ Galaxy S7 RAM 4GB

គណនី​ YouTube ឈ្មោះ​ C4ETech បាន​បង្ហាញ​វីដេអូ​មួយ​ដែល​តេស្ត​ល្បឿន​ទូរសព្ទ​ OnePlus 3 ​មាន​ RAM ទំហំ​ ៦ GB ជា​មួយ​នឹង​​ Samsung Galaxy S7 ​មាន​ RAM ត្រឹម​ ៤ GB។​

 

 

លទ្ធ​ផល​ធ្វើ​តេស្ត​ចំនួន​ ៣​ ជុំ​បង្ហាញ​ថា​ Galaxy S7 បាន​យក​ប្រៀប​ OnePlus 3 ទាំង​បី​លើក ទោះ​បី​ជា​ OnePlus 3 មាន​ RAM ធំ​ជាង​ S7 ដល់​ទៅ​ ២ GB ក្ដី។ នេះ​​ប្រហែល​មក​ពី​ Galaxy S7 បំពាក់​ដោយ​បន្ទះ​ Chip Exynos 8890 ចំណែក​ឯ​ OnePlus 3 បំពាក់​បន្ទះ​ Chip Snapdragon 820 SoC៕

 

ចុច​អាន៖ OnePlus 3 មាន​ ​RAM ដល់​​ 6GB លឿន​ម៉ា​ចប់​ ​តម្លៃ​ត្រឹម​ ៤០០ ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​