បុគ្គលិក​រោងចក្រ​​ដំឡើង​ iPhone ថា​​កាមេរ៉ា​ភ្លោះ​លើ​ iPhone 7 ត្រូវ​រំសាយ​ចោល

​បើ​តាម​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​ឲ្យ​ដឹង​ថា​ iPhone 7 នឹង​មាន​បំពាក់​បច្ចេកវិទ្យា​ថ្មី​គឺ​ កាមេរ៉ា​ភ្លោះ​ ស្រដៀង​ទៅ​នឹង​ Huawei P9 និង​ LG G5 ដែរ។

 

បុគ្គលិក​រោងចក្រ​​ដំឡើង​ iPhone ថា​​កាមេរ៉ា​ភ្លោះ​លើ​ iPhone 7 ត្រូវ​រំសាយ​ចោល

 

យ៉ាង​ណា​ក្ដី​​បើ​តាម​ព៌ត័មាន​ចុង​ក្រោយ​​មាន​ប្រភព​ចេញ​ពី​រោងចក្រ​ Foxconn បាន​បង្ហាញ​ថាបច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​លើ​​ iPhone 7 ​ត្រូវ​បានរំសាយ​ចោល​ហើយ​ ដោយ​សារ​តែ​បច្ចេកវិទ្យា​នេះ​នៅ​ខ្ចី​នៅ​ឡើយ។ ព័ត៌មាន​នេះ​អាច​នឹង​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​ដែល​ទន្ទឹង​រង់​ចាំ​មួយ​ចំនួន​បែរ​ជា​អស់​សង្ឃឹម​ ប៉ុន្តែ​គេ​ជឿ​ថា​​កាមេរ៉ា​ភ្លោះ​អាច​នឹង​លេច​មុខ​លើ​ iPhone ជំនាន់​ក្រោយៗ​ទៀត។

 

ទាក់​ទង​នឹង​លក្ខណៈ​សម្បត្តិ​របស់​ iPhone 7 ដែល​គ្រោង​នឹង​ប្រកាស​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ គេ​រំពឹង​ថា​នឹង​មាន​ការ​​កែ​ប្រែ​ថ្មី​មួយ​ចំនួន​ ដូច​ជា​រូបរាង​ខាង​ក្រៅ, គ្មាន​រន្ធ​កាស​ទំហំ​ 3.5mm និង​អាច​​មាន​​ប៊ូតុង​ Home ថ្មី​ដែល​កាន់​តែ​ពិសេស៕​​​​

 

ចុច​អាន៖ ​iPhone 7 & 7 Pro ពណ៌​ខៀវ​ក្រមៅ​អាច​មាន​រូបរាង​បែប​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GizmoChina​​​