ព្រឹក​នេះ តុលាការ​បើក​សវនាការ​ជម្រះ​លើ​អង្គសេចក្តី​សំណុំរឿង​លោក ហុង សុខ​ហួរ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ២០១៦ សំណុំរឿង​លោក ហុង សុខ​ហួរ បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើក​សវនាការ​លើ​អង្គសេចក្តី ។

គួរ​រំលឹក​ថា លោក​ហុង សុខ​ហួរ សមាជិក​ស​ព្រឹ​ទ្ឋ​សភា​មក​ពី​គណបក្ស​សមរ​ង្ស៊ី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ២០១៥ និង​ក្រោយមក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ឆ្នាំ​១៩៧៩  រួច​យក​ឯកសារ​ក្លែង​នេះ​ទៅ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​សម រ​ង្ស៊ី ៕