​ស្ត្រី​វ័យ​ជិត​៦០​ប្លាយ​ហាល​ខោ​អាវ​មិន​ប្រយ័ត្ន​ប៉ះ​ខ្សែ​ភ្លើង​ឆក់​ស្លាប់

កណ្ដាល៖ ជនរងគ្រោះឈ្មោះ មាច សៅ ភេទស្រី អាយុ៥៨ឆ្នាំ បានឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់ នៅណឹងកន្លែងកើតហេតុកើតហេតុ នៅពេលដែលយកសំលៀកបំពាក់ទៅហាលនៅក្រោយផ្ទះ ដោយប៉ះត្រូវខ្សែភ្លើង។ ហេតុការណ៍កើតឡើងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៤និង៤៦នាទី នៅចំណុចភូមិខាងជើង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
នៅមុនពេលកើតហេតុជនរងគ្រោះ បានមកលេងផ្ទះឈ្មោះ ម៉ាង កៀម ភេទប្រុស នៅភូមិខាងជើងឃុំអន្លង់រមៀត ជាអ្នករាប់អានគ្នា លុះដល់វេលាម៉ោងកើតហេតុជនរងគ្រោះ បានបោកខោអាវឲ្យហើយ ក៏យកខោអាវទៅហាលនៅស្នួហាល នៅក្រោយផ្ទះដែលតជាប់សំយាបផ្ទះខាងក្រោយ ហើយក៏ឆក់ខ្សែភ្លើងស្លាប់តែម្ដង។
កម្លាំងជំនាញប៉ុស្តិ៍ហើយនិងក្រុមប្រឹក្សាឃុំ បានធ្វើការពិនិត្យទៅលើសព ឃើញមានស្នាមដាច់រលាត់ នៅលើដៃម្រាមចង្អុលខាងឆ្វេងនិងខ្នងជើងខាងឆ្វេង គឺស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន។ សពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
​ស្ត្រី​វ័យ​ជិត​៦០​ប្លាយ​ហាល​ខោ​អាវ​មិន​ប្រយ័ត្ន​ប៉ះ​ខ្សែ​ភ្លើង​ឆក់​ស្លាប់ ​ស្ត្រី​វ័យ​ជិត​៦០​ប្លាយ​ហាល​ខោ​អាវ​មិន​ប្រយ័ត្ន​ប៉ះ​ខ្សែ​ភ្លើង​ឆក់​ស្លាប់ ​ស្ត្រី​វ័យ​ជិត​៦០​ប្លាយ​ហាល​ខោ​អាវ​មិន​ប្រយ័ត្ន​ប៉ះ​ខ្សែ​ភ្លើង​ឆក់​ស្លាប់
ប្រភព៖ kqube

  • ​ស្ត្រី​វ័យ​ជិត​៦០​ប្លាយ​ហាល​ខោ​អាវ​មិន​ប្រយ័ត្ន​ប៉ះ​ខ្សែ​ភ្លើង​ឆក់​ស្លាប់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:កំសាន្ត
Tags: