រក​ឃើញ​យន្តហោះ​ អេហ្ស៊ីប​ ដែល​ធ្លាក់​កាល​ពី​ខែ​មុន​ក្រោម​បាត​សមុទ្រ​ជម្រៅ​ ៣​ គីឡូម៉ែត្រ​

សញ្ញាដែលចង្អុលបង្ហាញដោយឧបករណ៍ស្វែងរក ត្រូវបានប្រើប្រាស់ដើម្បីតាមរកនៅបាតសមុទ្រដោយផ្ដល់ឲ្យនូវរូបភាពនៃបំណែកយន្តហោះដែលរកឃើញ ជួយដល់ភ្នាក់ងារស៊ើបអង្កេត ឲ្យគូរផែនទីកន្លែងដែលរកឃើញបំណែកយន្តហោះស្ថិតនៅក្នុងជម្រៅទឹកប្រមាណ ៣ ពាន់ម៉ែត្រ ។
គណៈកម្មការស៊ើបអង្កេតដឹកនាំដោយប្រទេស អេហ្ស៊ីប រាយការណ៍ថា បុគ្គលិកស្វែងរក បានកំណត់ទីតាំងសំខាន់ជាច្រើនកន្លែង ដែលបំណែកយន្តហោះរបស់ក្រុមហ៊ុន EgyptAir ស្ថិតនៅទីនោះ ក្រោយពីយន្តហោះនោះធ្លាក់កាលពីថ្ងៃទី ១៩ ឧសភា សម្លាប់មនុស្ស ៦៦ នាក់ ។

ទោះយ៉ាងណា នៅមិនទាន់ដឹងថាតើបំណែកទាំងនោះ ជាផ្នែកណាមួយរបស់យន្តហោះនៅឡើយ និងមិនទាន់ដឹងថាប្រអប់ខ្មៅទាំងពីរ ស្ថិតនៅទីនោះឬយ៉ាងណានោះទេ ។ ប្រអប់ខ្មៅមួយប្រើប្រាស់សម្រាប់ថតសំឡេង និងប្រអប់ខ្មៅមួយទៀតប្រើប្រាស់សម្រាប់រក្សាទុកទិន្នន័យ ត្រូវបានគេបំពាក់នៅត្រង់កន្ទុយយន្តហោះ Airbus A320 ៕

រក​ឃើញ​យន្តហោះ​ អេហ្ស៊ីប​ ដែល​ធ្លាក់​កាល​ពី​ខែ​មុន​ក្រោម​បាត​សមុទ្រ​ជម្រៅ​ ៣​ គីឡូម៉ែត្រ​រក​ឃើញ​យន្តហោះ​ អេហ្ស៊ីប​ ដែល​ធ្លាក់​កាល​ពី​ខែ​មុន​ក្រោម​បាត​សមុទ្រ​ជម្រៅ​ ៣​ គីឡូម៉ែត្រ​រក​ឃើញ​យន្តហោះ​ អេហ្ស៊ីប​ ដែល​ធ្លាក់​កាល​ពី​ខែ​មុន​ក្រោម​បាត​សមុទ្រ​ជម្រៅ​ ៣​ គីឡូម៉ែត្រ​

ប្រភព៖ kqube

  • រក​ឃើញ​យន្តហោះ​ អេហ្ស៊ីប​ ដែល​ធ្លាក់​កាល​ពី​ខែ​មុន​ក្រោម​បាត​សមុទ្រ​ជម្រៅ​ ៣​ គីឡូម៉ែត្រ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:កំសាន្ត
Tags: