ល្បិចចោរសម័យហ្វេសបុក៖ នាំចូលហាងខារ៉ាអូខេ ល្បួងផឹកឲ្យស្រវឹងរួចយកអស់ម៉ូតូ និងអស់ទាំងលុយផឹកស៊ី១៥០ដុល្លារ

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ចាញ់ល្បិច ម៉ូយឌុប ស្គាល់គ្នាលើកដំបូង ពឹងឲ្យឌុបទៅហាងខារ៉ាអូខេ ហើយបបួលចូលផឹកជាមួយគ្នា លុះស្រវឹង ជនសង្ស័យ យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅហាង ខារ៉ាអូខេ ម៉ូដេន ស៊ីធី ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ គឹម ធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ភូមិចំការឪឡឹក សង្កាត់កាកាប មានស្រុកកំណើតភូមិម៉ឺនជ័យ ឃុំម៉ឺនជ័យ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ម៉ូតូដែល មិត្តភ័ក្រ ស្គាល់មួយដំណើរ បោកយកទៅបាត់ម៉ាក ហុងដា សេ១២៥ សេរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-6024 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ខណៈ ខ្លួនកំពុង អង្គុយ លើម៉ូតូរងចាំដឹកម៉ូយ នៅផ្លូវ២០០៤ ក្បែរវត្តអង្គតាមិញ ស្រាប់តែមានបុរសម្នាក់ ដើរមកក្បែរ និយាយលេងជាមួយ រួចហៅពឹងឲ្យឌុប ទៅដើររក ហាងខារ៉ាអូខេ ដោយសន្យាថា នឹងឲ្យលុយ៣ម៉ឺនរៀល និយាយសាសងបណ្តើរឌុបបណ្តើរ និយាយត្រូវរ៉ូវគ្នា បបួល ទៅហាងខារ៉ាអូខេ ម៉ូដេន ស៊ីធី ផ្លូវជាតិលេខ៣ ល្បួងនាំចូលច្រៀង ផឹកស៊ី ហៅស្រី២នាក់មកអង្គុយផឹកកំដរ លុះផឹកអស់៣កំប៉ុងម្នាក់ ស្រវឹងស្រឿងៗ ជនសង្ស័យ ខ្ចីម៉ូតូ ប្រាប់ថា នៅផឹកជាមួយស្រីសិនចុះ រូបគេទៅ ទៅហៅមិត្តម្នាក់ទៀតមកចូលរួមដែរ ប្រាប់ហើយ ជនសង្ស័យ ទៅបាត់ ចំណែកខ្លួននៅបន្តផឹកជាមួយ ស្រី ខាងឆ្វេង ខាងស្តាំ ចាំបាត់ៗ មិនឃើញមកវិញ អត់លុយ១រៀល ឲ្យថ្លៃ សេវាកម្មផឹកស៊ី ក្រោយពី គឹតលុយអស់១៥០ដុល្លារ រហូតដល់ព្រឹក ថ្ងៃ១៦ សុំម្ចាស់ហាង ទៅយកលុយ១៥០ដុល្លារពីផ្ទះមកសងថ្លៃ ផឹកស៊ី រួចទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅតែម្តង ដើម្បីសុំអោយសមត្ថកិច្ចតាមស្រាវជ្រាវតាមចាប់ជនសង្ស័យកមកដាក់ទោសតាមនិតិវិធី ៕ សុខាសែនជ័យ

ល្បិចចោរសម័យហ្វេសបុក៖ នាំចូលហាងខារ៉ាអូខេ ល្បួងផឹកឲ្យស្រវឹងរួចយកអស់ម៉ូតូ និងអស់ទាំងលុយផឹកស៊ី១៥០ដុល្លារ ល្បិចចោរសម័យហ្វេសបុក៖ នាំចូលហាងខារ៉ាអូខេ ល្បួងផឹកឲ្យស្រវឹងរួចយកអស់ម៉ូតូ និងអស់ទាំងលុយផឹកស៊ី១៥០ដុល្លារ

ប្រភព៖ nokorwatnews

  • ល្បិចចោរសម័យហ្វេសបុក៖ នាំចូលហាងខារ៉ាអូខេ ល្បួងផឹកឲ្យស្រវឹងរួចយកអស់ម៉ូតូ និងអស់ទាំងលុយផឹកស៊ី១៥០ដុល្លារ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:កំសាន្ត
Tags: