អង់គ្លេស ទទួលបានជ័យជំនះ នៅចុងម៉ោង ខណៈអាល្លឺម៉ង់ បានត្រឹមស្មើជាមួយ ប៉ូឡូញ (មានវីដេអូ)

បារាំង៖ ទីបំផុត ក្រុមតោកំណាច អង់គ្លេស អាចស្វែងរកជ័យជំនះលើកដំបូងបានហើយ ក្នុងការប្រកួតពានរង្វាន់ EURO 2016 ក្នុងវគ្គជម្រុះក្នុងពូលនេះ ដោយកាលពីប្រកួតយប់មិញ ពួកគេបានបំបាក់ ក្រុមជម្រើសជាតិ វេឡដ៏ ២-១ ។

ការប្រកួតយប់មិញ ថ្ងៃទី១៦ មិថុនា ២០១៦ រវាងក្រុមជម្រើសជាតិ អង់គ្លេស និងវេលស៍ ជាការប្រកួតដ៏ជក់ចិត្តមួយ ដែលមានអ្នកគាំទ្រជាង ៣ម៉ឺននាក់ នៅឯកីឡដ្ឋានទីក្រុង Lens ប្រទេសបារាំង។ ក្រុមអង់គ្លេសបានយកជ័យជំនះលើ វេលស៍ ទាំងលំបាក ពោលគឺចុងម៉ោងទៅហើយ ដែលពួកគេអាចស្វែងរកគ្រាប់បាល់ជ័យជំនះបាន ដែលធ្វើឲ្យក្តីសង្ឃឹមរបស់វេលស៍ ឡើងទៅជុំបន្ទាប់ នឹងត្រូវបន្តនៅប្រកួតក្រោយ។

គ្រាប់ទីមួយនៃការប្រកួតនេះ គឺបានទៅលើវេលស៍ ដែលជាការស៊ុត Free Kick ដ៏អស្ចារ្យរបស់ Bale ធ្វើឲ្យអ្នកចាំទី Joe Hart ពិបាកក្នុងការចាប់។

តែយ៉ាងណាមិញ អង់គ្លេសក៏នៅមិនទាន់អស់សង្ឃឹមដែរ ដោយក្នុងតង់ទីពីរ​ អង់គ្លេសបានដូរខ្សែប្រយុទ្ធចូល២នាក់ភ្លាមៗ គឺកីឡាករ Jamie Vardy និង Daniel Sturridge ដែលកីឡករទាំង២នាក់នេះហើយ ស៊ុតបញ្ចូលទី ជួយឲ្យអង់គ្លេស ឈ្នះវេលស៍ ២-១ ។ Jamie Vardy ចូលលេងបានត្រឹមតែ ១០នាទី គាត់អាចស៊ុតចូលទីតាមស្មើ វេលស៍ ខណៈ Sturridge វិញស៊ុតបញ្ចូលទី នៅនាទី៩០ ពោលគឺចុងម៉ោងទៅហើយ ដែលធ្វើឲ្យ កីឡាករ និងអ្នកគាំទ្រអង់គ្លេសរីករាយយ៉ាងខ្លាំង ។ 

ក្រលេកមកមើល ពូលC វិញ ក្រុមជើងឯកពិភពលោក អាល្លឺម៉ង់ បានត្រឹមស្មើជាមួយ ប៉ូឡូញ ដោយគ្មានការស៊ុតបញ្ចូលទីគ្នាទេ ពោលគឺ ០-០ ទោះបីជា អាល្លឺម៉ង់មានការសម្រុក និងស៊ុតច្រើនជាងក៏ដោយ ។ ចំនែកឯមួយគូទៀតក្នុងពូលC នេះដែរ ក្រុមជម្រើសជាតិអៀរឡង់ខាងជើង ទទួលបានជ័យជំនះលើ អ៊ុយក្រែន ២-០ ដែលធ្វើឲ្យអ៊ុយក្រែន ចាញ់២ប្រកួតជាប់ៗគ្នា។ តែយ៉ាងណាក្តី អាល្លឺម៉ង់នៅតែបន្តឈរលើកំពូលតារាង ដោយមាន៤ពិន្ទុក្នុងដៃ ស្មើគ្នាជាមួយប៉ូឡូញ តាមពីក្រោយដោយអៀរឡង់ខាងជើង មានតែ៣ពិន្ទុ៕

រីករាយទស្សនា វីដេអូ Highlight នៃការប្រកួតទាំងអស់គ្នា ៖

ប្រភព៖  |

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត