អៀរឡង់ខាងជើង ធ្វើឲ្យអ៊ុយក្រែនស្រឡាំងកាំង ខណៈអាល្លឺម៉ង់ ស្មើ ប៉ូឡូញ

ក្រុមបាល់ទាត់ជម្រើសជាតិអៀរឡង់ខាងជើង បានបង្កើតការភ្ញាក់ផ្អើលតាមរយៈការផ្តួលក្រុមជម្រើសជាតិអ៊ុយក្រែន ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតពូល C នៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Gareth McAuley និង Niall McGinn ដើម្បីជួយឲ្យក្តីសង្ឃឹមនៃការឈានទៅប្រកួតវគ្គបន្តរបស់ពួកគេរស់ឡើងវិញ។

Ukraine v Northern Ireland - EURO 2016 - Group C

គ្រាប់បាល់តែតបញ្ចូលទីពីសំណាក់ខ្សែការពារជើងចាស់ McAuley របស់ក្លិប West Bromwich Albion និងគ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតរបស់ McGinn នៅកីឡដ្ឋាន Stade de Lyon បានជួយឲ្យអៀរឡង់ រកគ្រាប់បាល់បញ្ចូលទីជាលើកទីមួយក្នុងយុទ្ធនាការ Euro ជុំផ្តាច់ព្រ័ត្រ។

Germany v Poland - International Friendly

ក្រោយពីបានធ្វើការស្រោចស្រង់ បន្ទាប់ពីចាញ់ការប្រកួតបើកឆាកនៃយុទ្ធនាការ Euro ឆ្នាំ២០១៦ របស់ពួកគេ ក្រោមស្នាដៃក្រុមជម្រើសជាតិប៉ឡូញ ១-០ ក្រុមជម្រើសជាតិអៀរឡង់ខាងជើងរបស់លោក Michael O’Neill បច្ចុប្បន្ន នឹងត្រូវធ្វើការប្រជែងជាមួយនឹងក្រុមម្ចាស់ជើងឯកពិភពលោកអាល្លឺម៉ង់ ក្នុងការប្រកួតចុងក្រោយនៃពូល នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

ស្របពេលជាមួយនឹងគ្នាអតីតគូប្រជែង អាល្លឺម៉ង់ និងប៉ូឡូញ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ និងបានខិតកាន់តែកៀកឆ្ពោះទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ កាលពីរាត្រីថ្ងៃព្រហស្បតិ៍។ ការបញ្ចប់ក្នុងលទ្ធផលស្មើនេះ បានធ្វើឲ្យអាល្លឺម៉ង់ ឈរនៅលើកំពូលតារាងនៃពូល C ដោយសារតែមានគ្រាប់បាល់ច្រើនជាង ខណៈដែលក្រុមទាំងពីរមានបួនពិន្ទុដូចគ្នាពីការប្រកួតពីរលើក៕

ប្រភពព័ត៌មាន៖ Channel News Asia