ច្បាស់​ហើយ U16 ​កម្ពុជា​នឹង​ប្រកួត​មិត្តភាព U16 ​ថៃ ​នៅ​ថ្ងៃ​២៤​ខាង​មុខ​នេះ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៦​ឆ្នាំ (U16) ​នឹង​ត្រូវ​ប្រកួត​​មិត្តភាព​ជាមួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​ក្រោម​អាយុ​១៦​ឆ្នាំ​ដូច​គ្នា ​នៅ​ថ្ងៃ​ទី​២៤​ខែ​មិថុនា ឆ្នាំ​២០១៦​នេះ ​នៅ​កីឡដ្ឋានNongjok National Training Center ។ ​នេះ​បើ​តាម FFT ​របស់​ថៃ​បាន​ចុះ​ផ្សាយ។

 

ច្បាស់​ហើយ U16 ​កម្ពុជា​នឹង​ប្រកួត​មិត្តភាព U16 ​ថៃ ​នៅ​ថ្ងៃ​២៤​ខាង​មុខ​នេះ

 U16 កម្ពុជា​ហ្វឹកហាត់ត្រៀមចេញទៅថៃ

 

ក្រុម​ U16 ​កម្ពុជា​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ដើម្បី​ត្រៀម​ចេញ​ទៅ​ថៃ​នៅ​ថ្ងៃ​ទី​១៩​ខាង​មុខ​នេះ ដោយ​ទៅ​លើក​នេះ​ជា​លក្ខណៈ​បោះជុំរំ​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​ផ្សេង​ៗ។ ដោយ​ប្រកួត​ធំ គឺ​នៅ​ថ្ងៃ​ទី​២៤ ​ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ថៃ​ក្រោម​អាយុ​១៦​ឆ្នាំ​តែ​ម្ដង។

 

ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នេះ​ដែរ គឺ​ដើម្បី​ត្រៀម​ខ្លួន​ចូល​ប្រកួត​ពាន​រង្វាន់ AFF U-16 Championship 2016 ​ដែល​ត្រូវ​ធ្វើ​ឡើង​នា​​ថ្ងៃ​ទី​១០ ​ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​២៣​ខែ​កក្កដា ​ឆ្នាំ​២០១៦ ​ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

 

អត្ថបទ៖ មុន្នី រម្យ