រក​ឃើញ​​ប្រអប់​​ខ្មៅ​​យន្តហោះ​​​ EgyptAir​​​ ​ដែល​ធ្លាក់​ក្នុង​​សមុទ្រ​មេឌីទែរ៉ាណេ​

​ប្រអប់​​ខ្មៅ​​​​មួយ​​ក្នុង​ចំណោម​ពីរ​របស់​​យន្តហោះ​​​ EgyptAir ដែល​បាន​​​​​ឆេះ​​ធ្លាក់​​​​​​​​កាល​ពី​ខែ​មុន​​​ ​​​ត្រូវ​បាន​​គេ​រក​ឃើញ​​ហើយ​​​​​​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​។ នេះ​បើ​តាម​​​​ការ​ឲ្យ​ដឹង​​របស់​​​​អេហ្ស៊ីប​​​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។​​

 

រក​ឃើញ​​ប្រអប់​​ខ្មៅ​​យន្តហោះ​​​ EgyptAir​​​ ​ដែល​ធ្លាក់​ក្នុង​​សមុទ្រ​មេឌីទែរ៉ាណេ​

 

​​​ប្រអប់​​ខ្មៅ​​មាន​​ការ​ខូច​ខាត​​​​​​​​ខ្លាំង​​ ប៉ុន្តែ​​​​​​មេម៉ូរី​របស់​វា​​​ស្ថិត​​ក្នុង​​​ប្រអប់​ខាង​ក្នុង។ ​​នាវា​រុករក​​​​​មួយ​គ្រឿង​​​អម​ជាមួយ​​​​មនុស្ស​​យន្ត​ បាន​រាវ​រក​បាត​សមុទ្រ​​អស់រយៈពេល​ជា​យូរ​ទើប​រក​ឃើញ​​កន្លែង​​ធ្លាក់​ និង​​បញ្ជូន​រូប​​​ភាព​​​​​​នៃ​​បំណែក​​​​យន្តហោះ​មកខាង​​លើ។

 

ជើង​ហោះហើរ​ Flight MS804 ​ដែល​បាន​ធ្វើ​ដំណើរ​​ពី​​ទីក្រុង​​ប៉ារីស​​​​​ ប្រទេស​បារាំង​ ​ទៅកាន់​ទីក្រុង​កៃរ៉ូ​ ​​ប្រទេស​អេហ្ស៊ីប ​​បាន​​​ឆេះ​​ធ្លាក់​​​នៅ​ថ្ងៃ​ទី​ ១៩​​ឧសភា ​ដោយ​​​សម្លាប់​​មនុស្ស​​ទាំង​អស់​​លើ​យន្ត​ហោះ​​ចំនួន​ ៦៦​នាក់។ ​​មូល​ហេតុ​​នៃ​ការ​ធ្លាក់​ ​គេ​​មិន​​ទាន់​ដឹង​ច្បាស់​​​​នៅឡើយ​ទេ មាន​តែ​ប្រអប់​ខ្មៅ​​នេះ​ហើយ​ជា​ក្ដី​សង្ឃឹម​​តែ​មួយ​គត់។

 

ប្រអប់​ខ្មៅ​​សម្រាប់​​ថត​​ទុក​ទិន្នន័យ​​​​ពេល​​ហោះ​ហើរ​នេះ ​នឹង​ត្រូវ​​​បញ្ជូន​​ទៅកាន់​​​ទីក្រុង​​ Alexandria ដើម្បី​សិក្សា​​ភ្លាម​ៗ​ផង​ដែរ។ ចំណែក​ក្រុមហ៊ុន​​អ្នក​​ផលិត​យន្តហោះ​ Airbus ​​​ធ្លាប់​​​ថ្លែង​​ពី​មុន​ថា ​​ការ​រក​ឃើញ​ប្រអប់​ខ្មៅ​​​​​គឺ​ជា​រឿង​សំខាន់​​​ ​ដើម្បី​អាច​ដឹង​​ថា​​មាន​អ្វី​កើត​​ឡើង​​​​ ពេល​​​ប្រព័ន្ធ​រ៉ាដា​​​​​​​​​បាត់បង់​ការ​តាម​ដាន​​យន្តហោះ​ MS804។​

 

បើ​យោង​​ទៅ​តាម​​​​​អ្នក​ស៊ើប​អង្កេត​​ក្រិក​ ​យន្តហោះ​​​​​​​​​​ខាង​លើ​​​​​បាន​បើក​​​​បត់​ឆ្វេង​​​​​ ៩០ដឺក្រេ រួច​បត់​ស្ដាំ​​ ៣៦០​ដឺក្រេ ​​​​ចាប់​ផ្ដើម​​ធ្លាក់​​​​​កម្ពស់​ពី​​ ១១ ៣០០០​ម៉ែត្រ ​ទៅ​​ ៤ ៦០០​ម៉ែត្រ រួច​​​ ៣០០០​ម៉ែត្រ​​ មុន​ពេល​​​រ៉ាដា​ចាប់​សញ្ញា​លែង​បាន។ ​​អ្នក​វិភាគ​​​ថា​​​នេះ​​​អាច​ជា​បញ្ហា​របស់​មនុស្ស ​ឬ​បច្ចេកទេស​៕

 

រក​ឃើញ​​ប្រអប់​​ខ្មៅ​​យន្តហោះ​​​ EgyptAir​​​ ​ដែល​ធ្លាក់​ក្នុង​​សមុទ្រ​មេឌីទែរ៉ាណេ​

 

រក​ឃើញ​​ប្រអប់​​ខ្មៅ​​យន្តហោះ​​​ EgyptAir​​​ ​ដែល​ធ្លាក់​ក្នុង​​សមុទ្រ​មេឌីទែរ៉ាណេ​

 

រក​ឃើញ​​ប្រអប់​​ខ្មៅ​​យន្តហោះ​​​ EgyptAir​​​ ​ដែល​ធ្លាក់​ក្នុង​​សមុទ្រ​មេឌីទែរ៉ាណេ​

 

រក​ឃើញ​​ប្រអប់​​ខ្មៅ​​យន្តហោះ​​​ EgyptAir​​​ ​ដែល​ធ្លាក់​ក្នុង​​សមុទ្រ​មេឌីទែរ៉ាណេ​

 

រក​ឃើញ​​ប្រអប់​​ខ្មៅ​​យន្តហោះ​​​ EgyptAir​​​ ​ដែល​ធ្លាក់​ក្នុង​​សមុទ្រ​មេឌីទែរ៉ាណេ​

 

រក​ឃើញ​​ប្រអប់​​ខ្មៅ​​យន្តហោះ​​​ EgyptAir​​​ ​ដែល​ធ្លាក់​ក្នុង​​សមុទ្រ​មេឌីទែរ៉ាណេ​

 

រក​ឃើញ​​ប្រអប់​​ខ្មៅ​​យន្តហោះ​​​ EgyptAir​​​ ​ដែល​ធ្លាក់​ក្នុង​​សមុទ្រ​មេឌីទែរ៉ាណេ​

 

ចុចអាន៖ ​​​​​ក្រុមអ្នកស្រាវជ្រាវថា រកឃើញបំណែក​យន្តហោះ​អេហ្ស៊ីប​​បាត់​ខ្លួនហើយ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Reuters