អ្នកឧកញ៉ា ថេង ប៊ុនម៉ា អគ្គនាយកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ទទួលមរណភាព កាលពីយប់មិញ ក្នុងជន្មាយុ៧៥ឆ្នាំ

ភ្នំពេញ៖ អ្នកឧកញ៉ា ថេង ប៊ុនម៉ា អគ្គនាយកក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែលជាសេដ្ឋី និងជាក្រុមហ៊ុនបើករកស៊ីនៅក្នុងប្រទេសកម្ពុជាដ៏ធំ និងល្បីល្បាញជាងគេ កាលពីដើមទសវត្សរ៍៩០នោះ បានទទួលមរណភាពហើយ នៅវេលាម៉ោង១២៖៤៥នាទីយប់រំលងអាធ្រាតចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅមន្ទីរពេទ្យក្រុងភ្នំពេញ ដោយជរាពាធក្នុងជន្មាយុ៧៥ឆ្នាំ។

នៅពេលនេះ សពរបស់អ្នកឧកញ៉ា ថេង ប៊ុនម៉ា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ស្ថិតនៅខាងក្រោយសណ្ឋាគារអ៉ិនធើខន។

យោងតាមព័ត៌មានពីមន្ទីរពេទ្យបានឲ្យដឹងថា អ្នកឧកញ៉ា ថេង ប៊ុនម៉ា ត្រូវបានបញ្ជូនពីទីក្រុងបាងកកមកកាន់ក្រុងភ្នំពេញ ដើម្បីព្យាបាលជំងឺបន្តនៅរាជធានីភ្នំពេញ ហើយបានទទួលមរណភាពកាលពីយប់មិញ វេលាម៉ោង១២៖៤៥នាទី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា 

បុគ្គលិកផ្នែកអនាម័យ នៃក្រុមហ៊ុនថែប៊ុនរ៉ុង វិនិយោគផ្សារអូឡំាពិក នៅល្ងាចថ្ងៃទី១០ ខែ តុលា ឆ្នាំ២០១៤ នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងការភ័យខ្លាចផងនោះ ដល់ក្រុមអាជីវករ ផ្សារអូ ឡាំពិកជាន់ទី២ ខណៈដែលយុវជនរូបនេះស្រវឹងស្រា រួចយកដបស្រាដេញគប់គេឯង ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនបង្កនេះ ឈ្មោះ រាម យី អាយុ២០ឆ្នាំ ជាបុគ្គលិក ផ្នែក អនាម័យក្នុងផ្សារអូឡំាពិក ដែលបម្រើងការងារឲ្យក្រុមហ៊ុន ថៃប៊ុនរ៉ុង វិនិយោគផ្សារអូឡំាពិក។ សាក្សី បានឲ្យដឹងទៀតថា ហេតុការណ៍កើតឡើង នៅម៉ោងប្រមាណ ៤រសៀលថ្ងៃទី១០ ខែតុលា ខណៈដែល ឈ្មោះ រាម យី នេះ បានផឹកស្រាស្រវឹង ហើយបានយកដប ដេញគប់គេឯង រហូតដល់បែកកញ្ចក់ក្នុង ផ្សារផងដែរ ប៉ុន្តែសំណាងល្អ ហេតុការណ៍មិនបាន បង្កគ្រោះថ្នាក់ដល់ អ្នកណាម្នាក់នោះទេ ។

អ្នកដំណើរក្នុងផ្សារបានឲ្យដឹងថា ជនបង្ក រាម យី ត្រូវបានសន្តិសុខផ្សារ ឃាត់ខ្លួន រួចបញ្ជូន មកកាន់ នគរបាលប៉ុស្តិ៍អូឡាំពិក។ បើតាមមន្រ្តីនគរបាលប៉ុស្តិ៍ ក៏បានឲ្យដឹងដែរថា ឈ្មោះ រាម យី មិនបានបង្ក គ្រោះថ្នាក់ដល់អ្នកដទៃនោះទេ បន្ទាប់ពីធ្វើការអប់រំរួច និងត្រូវបញ្ជូនឲ្យត្រឡប់មកកាន់ផ្ទះ សំបែងវិញ ហើយ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត