ឈុន សុវណ្ណ​ភក្តី រីករាយ​ពេល​ដឹងថា ភរិយា​ពរ​ពោះ​កូនស្រី​!​

6 Videos


ថ្មីៗនេះ ភរិយារបស់ម្ចាស់ផលិតកម្មBKSលោក ឈុន សុវណ្ណភក្តី អ្នកនាង ម៉ែន ចេននីតបាន បង្ហើបអោយដឹងថា កូនក្នុងផ្ទៃរបស់អ្នកនាងគឺកូនស្រី ។ ពេលនេះទាំងអ្នកនាង និង ទារកក្នុងផ្ទៃមានសុខភាព ល្អមាំទាំជាធម្មតា ។ លោក សុវណ្ណភក្តី មានអារម្មណ៍សប្បាយរីករាយ ជាខ្លាំង នៅពេលដឹង ថា ភរិយាពរពោះកូនស្រី ។

P9

បន្ទាប់ពីរៀបការរយៈពេលជិតមួយឆ្នាំ ម្ចាស់ផលិតកម្មBKS ឈុន សុវណ្ណភក្តី ទើបមានដំណឹងល្អ ហើយនៅសល់ប្រមាណជាង៦ខែទៀត លោកនិងបានឃើញមុខកូនស្រី ដែលជាដំណក់ឈាមនិងជាចំណងដៃរវាងលោកនិងភរិយា ។ មានការនិយាយពីសំណាក់មិត្តភក្តិ ដែលជិតស្និតជាមួយថៅកែផលិតកម្មរូបនេះថា ក្រោយពីដឹងថា ភរិយាពរពោះ លោក ឈុន សុវណ្ណភក្តី កាន់តែស្រលាញ់និងយកចិត្តទុកដាក់ទ្វេរឡើងចំពោះភរិយា ។ លោកតែងចំណាយពេលនាំ ភរិយា ទៅទទួលទានអាហារនិងដើរកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានា ។

ឈុន សុវណ្ណ​ភក្តី រីករាយ​ពេល​ដឹងថា ភរិយា​ពរ​ពោះ​កូនស្រី​!​

ក្រៅពីម្ចាស់ផលិតកម្ម ឈុន សុវណ្ណភក្តី ក៏ជាតារាចម្រៀងដែរ ហើយថ្មីៗនេះ លោកក៏បានចូលសម្តែង រឿង ដែលមានចំណងជើងថា «អាស៊ុយទ្រីស្មោះស្នេហ៍» ដែលមានរូបលោកនិងស្រីស្អាត គីម ច័ន្ទបូរមី ជាតួ ឯក ដែលត្រៀមនិងដាក់បញ្ចាំងនៅដើមខែកក្កដាខាងមុខនេះ ។

ឈុន សុវណ្ណ​ភក្តី រីករាយ​ពេល​ដឹងថា ភរិយា​ពរ​ពោះ​កូនស្រី​!​

ថ្មីៗនេះម្ចាស់ផលិតកម្មរូបនេះ ក៏មានបំណង ចង់ចាប់ដៃគូរជាមួយផលិតករថៃ ដែលជាឪពុកធម៌ តែយ៉ាងណាមិនទាន់ច្បាស់នៅឡើយទេ ៕ ចេនី

ឈុន សុវណ្ណ​ភក្តី រីករាយ​ពេល​ដឹងថា ភរិយា​ពរ​ពោះ​កូនស្រី​!​
ឈុន សុវណ្ណ​ភក្តី រីករាយ​ពេល​ដឹងថា ភរិយា​ពរ​ពោះ​កូនស្រី​!​
ឈុន សុវណ្ណ​ភក្តី រីករាយ​ពេល​ដឹងថា ភរិយា​ពរ​ពោះ​កូនស្រី​!​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត