នាំ​ខ្លួន​លោក​ឧកញ៉ា ស៊ឹង ប៊ុណ្ណា មក​សាកសួរ​បន្ថែម ​ក្នុង​សំណុំរឿង​ចេញ​សែក​អត់​លុយ​

នាំ​ខ្លួន​លោក​ឧកញ៉ា ស៊ឹង ប៊ុណ្ណា មក​សាកសួរ​បន្ថែម ​ក្នុង​សំណុំរឿង​ចេញ​សែក​អត់​លុយ​



ភ្នំពេញ​ ៖​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ២០១៦ បាន​បង្គាប់​ឲ្យ​នាំ​ខ្លួន​លោក​ឧកញ៉ា ស៊ឹង ប៊ុណ្ណា មកកាន់​តុលាការ​ ដើម្បី​សាកសួរ​បន្ថែម​ក្នុង​សំណុំរឿង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍ ​ដែល​អាច​ជួញដូរ​បាន​( ចេញ​សែក​អត់​ប្រាក់ )។

លោក​ឧកញ៉ា ស៊ឹង ប៊ុណ្ណា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦ ​ពាក់ព័ន្ធ​ករណី​ចេញ​សែក​ឲ្យ​ទៅ​ម្ចាស់បំណុល​ចំនួន​៤០​ម៉ឺន​ដុល្លារ តែ​សែក​នោះ​អត់​លុយ​ម៉ារៀល​សោះ។ ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​ គឺ​លោក កែវ ហ៊ុន។

លោក​ឧកញ៉ា ស៊ឹង ប៊ុណ្ណា ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​តុលាការ​ចោទ​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ ដែល​អាច​ជួញដូរ​បាន តាម​មាត្រា​២៣១ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ២០១៦​នោះ លោក​ចៅក្រម ឡុង កេស​ភិរម្យ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បណ្ដោះ​អាសន្ន៕