បន្តិច​ទៀត​នេះ​តុលាការ​សាលាដំបូង​នឹង​បន្ត​ការសាកសួរ​លោក​ហុង សុខ​ហួរ​ក្នុងនាម​ជា​សាក្សី​ក្នុង​សំណុំរឿង​លោក សម រង្ស៊ី

បន្តិច​ទៀត​នេះ​តុលាការ​សាលាដំបូង​នឹង​បន្ត​ការសាកសួរ​លោក​ហុង សុខ​ហួរ​ក្នុងនាម​ជា​សាក្សី​ក្នុង​សំណុំរឿង​លោក សម រង្ស៊ី



ភ្នំពេញ​ ៖​ នា​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​មិថុនា ឆ្នាំ​២០១៦​នេះ ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ការសាកសួរ​លើ​សំណុំ​រឿង​លោក ហុង សុខ​ហួរ ដែល​ជា​សាក្សី​នៅ​ក្នុង​សំណុំរឿង​របស់​លោក​សម រង្ស៊ី។

លោក​ហុង សុខ​ហួរ​ ត្រូវ​បាន​បញ្ជូន​មក​កាន់​សាលាដំបូង​ហើយ ដោយ​មាន​លោក​ចៅក្រម កោ វណ្ឌី ជា​ចៅក្រម​ស៊ើបសួរ ទទួលបន្ទុក​ក្នុង​សំណុំរឿង​ចេញ​ដីកាចាប់ខ្លួន​លោក​សម រុង្ស៊ី។ មូលហេតុ​ដែល​តុលាការ​នាំ​ខ្លួន​លោក​ហុង សុខ​ហួរ មក​សាកសួរ​ ដោយសារតែ​អាខោ​ន និង​ផេ​ក​ ដែល​លោក​ហុង សុខ​ហួរ​ ប្រើប្រាស់​ក្នុង​ការ​បង្ហោះ​ឯកសារ​នោះ​ ជា​របស់​លោក​សម រង្ស៊ី៕