វិធីសាស្រ្តធ្វើឱ្យក្មេងបាត់ក្តៅខ្លួន

គ្រុនក្តៅ​ វាជារោគសញ្ញា​នៃប្រភេទជំងឺសាមញ្ញមួយ។ ​តាមការពិតទៅ​ គ្រុនក្តៅវាជារឿងធម្មតាទេដែលកើតឡើងទៅលើកូន​ក្មេងច្រើនជាងមនុស្សចាស់​ ​ដោយសារតែក្មេងងាយធ្វើឱ្យ​កើតមាននូវបាក់តេរី ដែលជាហេតុ ​ធ្វើឱ្យប្រព័ន្ធភាពសុំាកុមារចុះខ្សោយ។​ជាធម្មតាសម្រាប់ក្មេងគេអាចទ្រាំទ្រនូវប្រភេទគ្រុនក្តៅនេះបាន ដោយសារតែវាកើតទៅលើ​ កុមារ៣ទៅបួនថ្ងៃ វានឹងត្រឡប់មកសភាពដើមវិញ។ មិនថាតែនៅប្រទេសខ្មែរយើងទេ ​សូម្បីតែប្រទេសនៅ លើពិភពលោកជាច្រើនក៏កើតនូវជំងឺគ្រុមក្តៅនេះដែរក្នុងនោះឃើញថា ​សហរដ្ឋអាមេរិកដែល​ជាប្រទេស​ ជឿងលឿនក៏នៅតែមានប្រជាជនជាច្រើន​រួមទាំងកុមារក៏រងគ្រោះដោយសារតែជំងឺនេះដែរ។ ​ខាងក្រោមនេះ​ ជាវិធីសាស្រ្តនៅក្នុងការបង្ការកុំឱ្យកើតមានជំងឺគ្រុនក្តៅចំពោះក្មេងៗ៖​១.ស្អំថ្ងាស់៖ ​រឿងដំបូងដែលត្រូវធ្វើនៅពេលកូនអ្នកគ្រុនក្តៅគឺត្រូវយកកន្សែងសើមដាក់នៅលើ ថ្ងាសកូនរបស់អ្នក។​ ពេលនោះជាតិទឹកជ្រាបចូលស្បែករីឯកម្តៅនឹងថមថយចេញមកក្រៅយ៉ាងឆាប់រហ័ស​ ពូតក្រណាត់ដែលដាក់ត្រាំនៅក្នុងចានដែកតូចនោះឱ្យអស់ជាតិទឹកសុំយកមក​ដាក់លើថ្ងាស ​ធ្វើវាឱ្យញឹកញយដើម្បីឱ្យកំដៅឆាប់ចេញពីក្នុងខ្លួនកូនអ្នក។​២.ងូតទឹកក្តៅឩណ្ហៗឱ្យកុមារ៖​ទឹកក្តៅឩណ្ហៗតិចៗវានឹងជួយធ្វើឱ្យក្មេងមានអារម្មណ៍ធូរស្បើយ និង​ ជួយឱ្យកម្តៅក្មេងធ្លាក់មកនៅធម្មតាវិញ​ សម្រាប់ក្មេងដែលអាយុតិចជាង៦ខែ​ សូមស្ពង់ទឹកក្តៅឩណ្ហៗឱ្យក្មេង ក្នុងមួយថ្ងៃពីរទៅបីដង។ ​វានឹងធ្វើឱ្យកូនតូចអ្នកគេងលក់ស្រួលនិងជួយ​ព្យាបាលយ៉ាងឆាប់រហ័ស​។​៣. ការផ្តល់ឱ្យទារកនូវទឹកដោះ៖​ សម្រាប់ទារកដែលមានអាយុតិចជាង៦ខែមានជំងឺគ្រុនក្តៅនោះទឹក ​ដោះគឺជារឿងដែលចាំបាច់បំផុតសម្រាប់ទារក ​ព្រោះនៅក្នុងទឹកដោះវាផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនកពិសេ សមិនធ្វើឱ្យប្រព័ន្ធភាពសុំារបស់កុមារចុះខ្សោយ ប្រសិនបើទារកមិនព្រមបៅ ​ត្រូវតែច្របាច់ចេញក្រៅរួចយក ស្លាបព្រាបញ្ចុក។​៤. បន្ថែមនូវទឹកឱ្យកុមារ៖​ សម្រាប់ទារកឬកុមារតូចៗឈឺ វាមានសារៈសំខាន់ណាស់​នៅក្នុងការបង្កើន នូវសារធាតុរាវទៅដល់កុមារឬទារកនោះ ទឹកអូរ៉ាលីត ដែលមានជាតិអំបិលវាចាំបាច់ណាស់សម្រាប់កុមារ លាយជាមួយទឹកក្តៅឩណ្ហៗទៅក្នុងទឹក​ អូរ៉ាលីតចំពោះទារកក្រោម៦ខែ។ រីឯ​ទារកលើស​ពី៦ខែវិញ​ត្រូវតែ ផ្តល់​នូវ​ទឹកដោះគោត្រជាក់ៗ ​ទឹកផ្លែឈើ ទឹកដោះគោជូរផ្សេងៗត្រូវតែបន្ថែមទៅដល់កុមារដែលមានអាយុ លើសពីរ៦ខែនៅពេលដែលកុមារមានអារះក្តៅខ្លួននោះ។​​៥. ដាក់កូនរបស់អ្នកនៅកន្លែងដែលត្រជាក់ល្មម៖​ នៅពេលដែលថែរក្សាកូនតូចដែលឈឺគឺវាមានសា រៈសំខាន់ណាស់​ នៅក្នុងបន្ទប់ដែលមានកម្តៅល្មម។ ត្រូវប្រាកដថាបន្ទប់នោះមិនក្តៅពេកនិងមិនត្រជាក់ពេក ។ ​សូមដាក់កូនរបស់អ្នកនៅក្នុងបន្ទប់ដែលមាន​ចាប់ពី២១ដល់២៣អង្សារសេ។៦. ស្លៀកសម្លៀកបំពាក់ឱ្យស្រួលដល់កូន៖ មានឳពុកម្តាយជាច្រើនដែលមានកំហុសនៅពេលដែល ស្លៀកសំលៀកបំពាក់ខណះពួកគេកំពុងតែឈឺនោះ ត្រូវស្លៀកសម្លៀកបំពាក់ដែលស្រាលៗ កុំស្លៀកឱ្យទារ កនូវខោអាវដែលក្រាស់ពេក ព្រោះថាកម្តៅក្នុងខ្លួនទារកគឺមានការឡើងចុះជានិច្ច ហើយពេលដែលទារកដេ កត្រូវរកភួយដែលមានពន្លឺយកដណ្តប់ឱ្យគេ៕​ចំណាំ​៖​​បើសិន​ជាកូនមានអាការៈក្តៅខ្លាំងរហូត៤០អង្សារត្រូវតែប្រញាប់យកកូនទៅជួបជាមួយនឹងគ្រូពេទ្យជំនាញជាប្រញាប់​៕​

វិធីសាស្រ្តធ្វើឱ្យក្មេងបាត់ក្តៅខ្លួនអត្ថបទដោយ៖ កញ្ញា
ប្រភព៖ Health Digest