បុរស​ជន​ជាតិ​​ឥណ្ឌារត់គេចខ្លួន​ បន្ទាប់ពី​ត្រូវបាន​​ផ្តន្ទាទោស​ពីបទរំលោភបំពានផ្លូវ​​​​ភេទកុមារ​

បុរសជនជាតិឥណ្ឌាម្នាក់ដែលសាលាដំបូងខេត្តសៀមរាបបានដោះលែងកាលពីឆ្នាំមុន ក្រោយពេលត្រូវបានចាប់ខ្លួនពីបទរំលោភបំពានផ្លូវភេទក្មេងស្រីអាយុ១៤ឆ្នាំម្នាក់នោះត្រូវបានផ្តន្ទាទោសកំបាំងមុខកាលពីម្សិលមិញ ប៉ុន្តែ អាជ្ញាធរមិនបានព្យាយាមចាប់ខ្លួនជននេះទេ ហើយគេក៏មិនដឹងថា ជននេះនៅកន្លែងណាដែរ។ ចៅក្រុមប្រធានក្រុមប្រឹក្សាជំនុំជម្រះ សិុន សុវណ្ណរ័ត្ន បានលើកឡើងថា Raj Deo អាយុ៤៦ឆ្នាំត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទរំលោភបំពានផ្លូវភេទ ហើយត្រូវបានបង្គាប់ឲ្យបង់ប្រាក់សំណងចំនួន៣លានរៀលទៅឲ្យគ្រួសារក្មេងស្រីរូបនេះ។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយដោយលើកហេតុផលថា វាជា “ក្រមសីលធម៌របស់ចៅក្រម”។ ក្រមព្រហ្មទណ្ឌចែងថា ការរំលោភបំពានផ្លូវភេទអនីតិជនអាចត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ ហើយពិន័យជាប្រាក់ពី៤លានរៀលដល់១០លានរៀល។ លោក Raj Deo ដែលធ្វើការជាអ្នកលក់ខោអាវនៅក្រុងសៀមរាបត្រូវនគរបាលការពារអនីតិជនចាប់ខ្លួននៅក្នុងខែធ្នូ បន្ទាប់ពីនគរបាលទទួលបានបណ្តឹងពីក្មេងស្រីរងគ្រោះ នេះបើយោងតាមអង្គការសកម្មភាពដើម្បីកុមារ (APLE) ជាអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងជនរួមភេទជាមួយកុមារ ដែលជួយនៅក្នុងការសើុបអង្កេតនេះ។ ប៉ុន្តែ លោក Raj Deo ត្រូវបានដោះលែងឲ្យនៅក្រៅឃុំមិនយូរប៉ុន្មានបន្ទាប់ពីត្រូវបានសាកសួរនៅសាលាដំបូងខេត្ត នេះបើយោងតាមការឲ្យដឹងកាលពីម្សិលមិញ ពីលោកព្រះរាជអាជ្ញារង ថេង សំណាង ដែលបដិសេធមិនពន្យល់ថា តើហេតុអ្វីបានជាជននេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំ និងថា តើហេតុអ្វីបានជាគ្មានការព្យាយាមចាប់ខ្លួនជននេះបើជននេះត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទហើយនោះ។ លោកមានប្រសាសន៍ថា ” ពេលប្រកាសអំពីការផ្តន្ទាទោស តុលាការមិនបានចេញដីកាចាប់ខ្លួនទេ”។ លោកបានបង្វែរសំណួរទាំងអស់ទៅលោក យិន ស្រាង អ្នកនាំពាក្យតុលាការដែលបដិសេធមិនធ្វើអត្ថាធិប្បាយ។ លោកស្រី ដួង ថាវរី នាយិកាការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តនេះបានលើកឡើងថា លោកស្រីដឹងថា លោក Raj Deo បានរត់គេចខ្លួនបាត់ហើយ ប៉ុន្តែថា លោកស្រីមិនអាចតាមស្វែងរក ឬចាប់ខ្លួនជននេះបានឡើយដោយសារតុលាការមិនបានចេញដីការចាប់ខ្លួន។ លោក សំលៀង សិលា នាយកប្រចាំប្រទេសនៃអង្គការសកម្មភាពដើម្បីកុមារបានសំដែងការជំទាស់ទៅនឹងការផ្តន្ទាទោសដែលស្រាលបែបនេះ និងការដែលតុលាការទំនងជាមិនរវីរវល់។ លោកបានមានប្រសាសន៍ថា “នោះគឺជាការផ្តន្ទាទោសដែលមិនអាចទទួលយកបាន បើផ្អែកលើការពិត និងភ័ស្តុតាងដែលប្រមូលបាន […]

The post បុរស​ជន​ជាតិ​​ឥណ្ឌារត់គេចខ្លួន​ បន្ទាប់ពី​ត្រូវបាន​​ផ្តន្ទាទោស​ពីបទរំលោភបំពានផ្លូវ​​​​ភេទកុមារ​ appeared first on The Cambodia Daily.