សាលាដំបូង​នាំ​លោក ហុង សុខ​ហួរ ទៅ​ជំនុំជម្រះ ដោយ​មេធាវី​មិនបាន​ដឹង​ និពន្ធដោយ : ម៉ៅ សុផា       June-17-2016, 10:04 am         87

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សាលាដំបូង​នាំ​លោក ហុង សុខ​ហួរ ទៅ​ជំនុំជម្រះ ដោយ​មេធាវី​មិនបាន​ដឹង​​ភ្នំពេញ​៖ លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​ទៅ​ជំនុំជម្រះ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Fresh News​។​

​លោក ជូ​ង ជូ​ងី ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហុង សុខ​ហួរ មាន​ភាព​ស្រឡាំងកាំង​យ៉ាងខ្លាំង ដោយសារតែ​លោក មិនបាន​ដឹងថា កូនក្តី​របស់ខ្លួន​ត្រូវបាន​នាំខ្លួន​ទៅ​ជំនុំជម្រះ​នៅ​ព្រឹក​នេះ​។ លោក ជូ​ង ជូ​ងី អះអាងថា ក្នុង​បទល្មើស​ព្រហ្មទណ្ឌ អង្គជំនុំជម្រះ មិនអាច​ដំណើរការ​ទៅ ដោយ​គ្មាន​មេធាវី​ឡើយ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក​មេធាវី​រូបនេះ សូម​មិន​ឆ្លើយ​អ្វី​ច្រើន​នោះទេ ព្រោះ​ក្នុងអំឡុង​ពេលនេះ លោក​មិនទាន់​ដឹង​ច្បាស់​ថា​លោក ហុង សុខ​ហួរ ពិតជា​ត្រូវបាន​នាំខ្លួន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​មែន ឬ​យ៉ាងណា​នោះទេ​។ លោក​បាន​សម្តែង​ភាព​ភ្ជា​ក់​ផ្អើល​ដូច្នេះ​ថា​៖«​ខ្ញុំ​អត់​ដឹងផង​។ ខ្ញុំ​មិនដឹងថា​គេ​នាំខ្លួន​គាត់​ពេលណា​ទេ​។ បើ​អត់​មេធាវី ម៉េច​នឹង​អាច​កាត់ក្តី​រឿង​គាត់​កើត​។ កាត់​យ៉ាងម៉េច បើ​អត់​មេធាវី​ផង​ហ្នឹង​»​។

​សូមបញ្ជាក់ថា​លោក ហុង សុខ​ហួរ ត្រូវបាន​កងកម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃទី​១៥ ខែសីហា​។ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី រូបនេះ ត្រូវ​ចោទប្រកាន់​ពីបទ​ក្លែង និង​ប្រើ​ឯកសារ​សាធារណៈ រួមទាំង​ញុះញង់​ឲ្យ​មាន​បទល្មើស​មជ្ឈិម​៕