មាន​ប៉ុន្មាននាក់ទៀត ចរិត​បែប​នេះ​?

​រាជធានីភ្នំពេញ ៖ ​រថយន្ត​​មួយគ្រឿងបើក​លឿន​មក​ដល់​ចំណុច​ផ្លូវកែង​ ក៏ កៀរ​​ម៉ូតូ​​​ដួលបណ្តាល​ឱ្យម្ចាស់​​​រង​​របួស​ស្រាល រួច​រថ​យន្តនោះបាន​​ព្យា​យាម​បើក​រត់ ​​​ត្រូវ​អ្នក​រត់​ម៉ូតូឌុប​​ដេញ​តាម​ ក៏ត្រូវម្ចាស់​រថយន្តដក​កាំភ្លើង​គំរាម ​ហើយ​បើក​រត់​​បាត់​ស្រមោល ដែល​ហេតុការណ៍នេះ កើត​ឡើងកាលពី​វេលា​ម៉ោង​១២​ និង​៤០​នាទី​រំលងអ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ​មិថុនា ស្ថិតតាម​បណ្តោយ​ផ្លូវ​២០៥ ​កែង​ផ្លូវ​៣៨៤ នៅ​ចំណុច​ម្តុំ​ផ្លូវ​កៅ​​ដាយ ​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ​។

តាម​​​ប្រភព​​​ឱ្យ​​ដឹង​​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​​បើករថយន្ត​ហា​យ​ឡែ​ន​​ឌ័​រ ពណ៌​.ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-7895 បើក​​តាម​បណ្តោយ​ផ្លូវ​៣៨៤ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ រីឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក MSX ពណ៌​ក្រហម  ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CW-1760 ជិះ​​ដោយ​​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​២០៥ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

ខណៈ​​​​មក​ដល់​ចំណុច​កើតហេតុ​ ដែល​ជា​ផ្លូវកែង​ រថយន្ត​មិន​បាន​បន្ថយល្បឿន​ទេ​ បាន​បើក​កៀរ​ម៉ូតូ ​បណ្តាល​ឱ្យ​​ដួលរ​លាត់ដៃ
រ​លាត់ជើង​​រង​របួសស្រាល ចំណែកឯ​ម៉ូតូ​វិញ​ បាក់​ស្តុ​ប​ខាងឆ្វេង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​មិន​បាន​ឈប់​ទេ ព្យាយាម​បើក​រត់គេច ហើយ​​ត្រូវ​បាន​អ្នក​រត់​ម៉ូតូឌុប​ដេញ​តាម​ពីក្រោយ​ ក៏​ត្រូវ​ម្ចាស់​រថយន្ត​ឃើញ​ បាន​ដក​កាំភ្លើង​គំរាម​មិន​ឱ្យ​យ​តាម ធ្វើ​ឲ្យ​អ្នក​រត់​ម៉ូតូឌុប​លែង​ហ៊ាន​ដេញ​ទៀត ។ លុះ​មួយសន្ទុះ ស្រាប់តែ​ប្រទះ​ឃើញ​រថយន្ត​បង្ ក​បត់​ត្រឡប់​មក​វិញ មក​ដល់​កន្លែង​កើតហេតុ​ ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​ នាំ​គ្នា​ដេញ​តាម តែ​តាម​មិន​ទាន់​ ដោយសារ​រថយន្ត​បង្ក​​​បន្ថែម​ល្បឿន​បើក​គេចបាត់​ស្រមោល ។