​ភិក្ខុ​អគ្គ​មុន្នី វ៉ា ស៊ីណា ​ចេញ​វីដេអូ​បកស្រាយ​ហើយ តែ…

រាជធានីភ្នំពេញ ​៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹងថា ​​ទីបំផុត​​ភិក្ខុ​អគ្គ​​មុន្នី វ៉ា ស៊ី​ណា​ន បាន​ចេញ​​វី​ដេ​អូ​ឃ្លី​ប​បកស្រាយ តាម​បណ្តាញ​ទំនា​ក់ទំនង​សង្គម​ហ្វេស​ប៊ុក កាលពី១៤ម៉ោង​មុន ​​ជុំ​វិញ​កា​របង្ហោះ​​រូប និង​ពាក្យ​​មិនល្អ​មួយ​ចំនួន​ ដែល​មានការ​រិះគន់​យ៉ាងខ្លាំង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​​ប៊ុ​ក ​។

​យ៉ាងណា​ក៏​ដោយ​ រូបភាព​ដែល​បង្ហាញ​ពី​ការ​សម្រេច​កាម​​ដោយ​ខ្លួនឯង​នោះ​ មិន​ត្រូវ​បាន​ភិក្ខុ​រូប​នេះ​ ធ្វើ​ការ​បញ្ជាក់​ឡើយ​ ។ តាម​​រយៈ​​វី​ដេ​អូ​ឃ្លី​ប​ភិក្ខុរូប​នេះ​ បាន​អះអាង​​ថា ពាក្យពេចន៍​ និង​រូបភាព​ទាំងឡាយ​ ដែល​បាន​បង្ហោះ​នោះ ​គឺ​មិនមែន​ជា​ចេតនា​របស់​លោក ពោល​គឺ​មាន​គេ​លួច​លេង​អាក់ខោ​ន​​ហ្វេ​ស​ប៊ុ​ករប​ស់លោក នៅ​ពេល​ដែល​លោក​បាន​បាត់​ទូ​រ​ស័ព្ទ ​។

លោក​បញ្ជាក់​ថា រូប​លោក​បាន​ភ្ញាក់ខ្លួន​ព្រើត នៅ​ពេល​ដែល​បានឮ​រឿងរ៉ាវ​ទាំងនោះ ក្នុង​ពេល​ដែល​លោក​ ទើប​ត្រឡប់​មក​ពី​ការ​ព្យា​បាល​ជំងឺ​​នៅ​ប្រទេស​ថៃ ​។ លោកបាន​​បន្ថែម​ថា រាល់​ពាក្យពេចន៍ និង​រូបភាព​ដែល​បាន​បង្ហោះ​ទាំងនោះ​ មិនមែន​ជា​ចេតនា​របស់​លោក​​ឡើយ ហើយ​បាន​អំពាវ​ទាវ​ដល់​ញាតិ​ញោម​ទាំងឡាយ ​កុំ​ឱ្យ​មានការ​ភាន់ច្រឡំ​។