និស្សិត​លេខ១ ស្នាដៃ​ស្ថាបត្យកម្ម វណ្ណ ម៉ូលីវណ្ណ ស្នើ​ឲ្យ​ជួយ​អភិរក្ស​ស្នាដៃ​ដើម

ម្ចាស់ជ័យលាភីប្រលងគំរូស្ថាបត្យកម្ម “បុរី ១០០ខ្នង” របស់បិតាស្ថាបត្យកម្មខ្មែរ វណ្ណ ម៉ូលីវណ្ណ បានស្នើឲ្យនិស្សិតជំនាន់ក្រោយ ជួយអភិរក្សស្នាដៃដែលធ្លាប់មានពីមុនមក ដើម្បីរក្សាអត្តសញ្ញាណជាតិខ្មែរ។

និស្សិត​លេខ១ ស្នាដៃ​ស្ថាបត្យកម្ម វណ្ណ ម៉ូលីវណ្ណ ស្នើ​ឲ្យ​ជួយ​អភិរក្ស​ស្នាដៃ​ដើមនិស្សិតជ័យលាភី កង សុវណ្ណនេត និង អ៊យ ស៊ីដែត

និស្សិត អ៊យ ស៊ីដែត ដែលកំពុងសិក្សាផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ បាននិយាយថា៖ “តាមពិតទៅ ខ្ញុំចង់ផ្ដាំផ្ញើទៅសិស្សប្អូនក្រោមៗទៀតឲ្យជួយអភិរក្សស្នាដៃដែលមានពីមុនមក… ខ្ញុំគិតថាការអភិរក្សពិតជាល្អ ពីព្រោះថាប្រទេសមួយបើសិនជាមានការអភិរក្ស អាចរក្សាអត្តសញ្ញាណជាតិបាន”។

យ៉ាងណាក្ដី ម្ចាស់ជ័យលាភីលេខ១ ផ្នែកស្ថាបត្យកម្មរូបនេះបានបញ្ជាក់ថា ការអភិរក្សមិនមែនរក្សាឲ្យនៅដដែលដដែលរហូតទេ គឺអភិរក្សបែបទំនើប ប៉ុន្តែរក្សាអ្វីដែលនៅតែជារបស់យើង កុំបំភ្លេចវាចោល។ ស៊ីដែត ក៏បានលើកឡើងពីស្ថាបត្យកម្ម “បុរី ១០០ខ្នង” របស់បិតាស្ថាបត្យកម្មខ្មែរ វណ្ណ ម៉ូលីវណ្ណ ថាមានលក្ខណៈពិសេស ពិតជាគួរឲ្យចង់រស់នៅ។

ចំណែក និស្សិតរួមក្រុម កង សុវណ្ណនេត ក៏បានបង្ហាញទស្សនៈដូចគ្នាដែរ គឺចង់ឲ្យមានការអភិរក្សស្នាដៃដើមឲ្យបានច្រើន យកមកបូករួមជាមួយគំនិតថ្មី ដើម្បីអភិវឌ្ឍស្ថាបត្យកម្មខ្មែរ។ សុវណ្ណនេត បានផ្ដាំផ្ញើដល់និស្សិតផ្នែកស្ថាបត្យកម្មផ្សេងទៀត ឲ្យចូលរួមប្រលងកម្មវិធីបែបនេះឲ្យបានច្រើន ព្រោះអាចផ្ដល់បទពិសោធន៍ល្អៗទាក់ទងនឹងស្នាដៃស្ថាបត្យកម្មជំនាន់មុន។

កម្មវិធីប្រលងគំរូស្ថាបត្យកម្ម “បុរី ១០០ខ្នង” របស់បិតាស្ថាបត្យកម្មខ្មែរ វណ្ណ ម៉ូលីវណ្ណ ត្រូវបានរៀបចំឡើងដោយសមាគមស្ថាបត្យករកម្ពុជា (CSA)។ ក្រុមដែលចូលរួមមានទាំងអស់ ៣៤ក្រុម មកពី ៣សាកលវិទ្យាល័យ។ ចំពោះជ័យលាភីលេខ១ បានទៅលើក្រុមមកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រដែលមាននិស្សិត ៣រូបគឺ អ៊យ ស៊ីដែត កង សុវណ្ណនេត និង ហន សុខ៕

និស្សិត​លេខ១ ស្នាដៃ​ស្ថាបត្យកម្ម វណ្ណ ម៉ូលីវណ្ណ ស្នើ​ឲ្យ​ជួយ​អភិរក្ស​ស្នាដៃ​ដើម និស្សិត​លេខ១ ស្នាដៃ​ស្ថាបត្យកម្ម វណ្ណ ម៉ូលីវណ្ណ ស្នើ​ឲ្យ​ជួយ​អភិរក្ស​ស្នាដៃ​ដើម និស្សិត​លេខ១ ស្នាដៃ​ស្ថាបត្យកម្ម វណ្ណ ម៉ូលីវណ្ណ ស្នើ​ឲ្យ​ជួយ​អភិរក្ស​ស្នាដៃ​ដើម

ប្រភព៖ sabay

  • និស្សិត​លេខ១ ស្នាដៃ​ស្ថាបត្យកម្ម វណ្ណ ម៉ូលីវណ្ណ ស្នើ​ឲ្យ​ជួយ​អភិរក្ស​ស្នាដៃ​ដើម已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:កំសាន្ត
Tags: