គ្រូ​ក្រោន ​ភ្ញាក់ផ្អើល​ពេល​ដឹង​ក្រុម​មួយ​ចំនួន​ចាយ​លុយ​ធំ​ទិញ​កីឡាករ

លោក សែម សំណាង ​គ្រូ​បង្វឹក​ក្លឹប​ភ្នំពេញ​ក្រោន សឹង​តែ​មិន​ជឿ​ថា​ក្លឹប​មួយ​ចំនួន​ហ៊ាន​ចំណាយ​លុយ​ច្រើន​ទិញ​កីឡាករ​ថ្មី​ចូល​ ដែល​ក្លឹប​របស់​លោក​មិន​ទាន់​ហ៊ាន​ចំណាយ​ដល់​ថ្នាក់​នេះ​ទេ។

 

គ្រូ​ក្រោន ​ភ្ញាក់ផ្អើល​ពេល​ដឹង​ក្រុម​មួយ​ចំនួន​ចាយ​លុយ​ធំ​ទិញ​កីឡាករ

 

“ខ្ញុំ​ភ្ញាក់ផ្អើល​មែនទែន ដែល​ក្លឹប​មួយ​ចំនួន​ក្លាហាន​ ហ៊ាន​ចំណាយ​លុយ​ច្រើន​ទិញ​កីឡាករ​បរទេស​ល្អ​ៗ តាម​ត្រង់ អាហ្នឹង​នៅ​ភ្នំពេញ​ក្រោន​មិន​ទាន់​មាន​គម្រោង​ចំណាយ​ច្រើន​អីចឹង​ទេ។ យើង​មើល​ដូច ទ័ព គេ​បាន​នាំ​កីឡាករ​កូរ៉េ​ខាង​ជើង​២​នាក់ ដែល​សុទ្ធ​តែ​ជាប់​ជម្រើស​ជាតិ ហើយ​មាន​ក្លឹប​ផ្សេង​ៗ​ទៀត ក៏​បាន​នាំ​យក​បរទេស​ល្អ​ៗ​ថែម​ទៀត”។ សម្ដី​លោក សែម សំណាង ​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន។

 

ទន្ទឹម​គ្នា​នឹង​ការ​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​នេះ​ដែរ សែម ​ក៏​បាន​តាំង​ចិត្ត​ដែរ​ថា​ក្រុម​របស់​លោក​នឹង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​ពាន​រង្វាន់ Hun Sen Cup ជាង​លីគ​កំពូល​កម្ពុជា ព្រោះ​លោក​រំពឹង​ថាមាន​សង្ឃឹម​ច្រើន​ជាង​លីគ។

 

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ភ្នំ​ពេញ​ក្រោន​សម្រាប់​ជុំ​ទី​២ ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​នេះ ​ក៏​បាន​ទិញ​កីឡាករ​បរទេស​២​នាក់​ដើម្បី​លេង​តំណែង​ប្រយុទ្ធ​ដែរ គឺ​ម្នាក់​ជា​ជនជាតិ​ប្រេស៊ីល ​និង​ម្នាក់​ទៀត​ជា​ជនជាតិ​អាហ្វ្រិក។ ដោយ​ពួកគេ​បាន​ចុះ​ឈ្មោះ​រួច​ហើយ នៅ​ឡើយ​តែ​មក​ដល់​កម្ពុជា​និង​បំពេញ​ឯក​សារ​មួយ​ចំនួន​ទៀត​ប៉ុណ្ណោះ៕

 

អត្ថបទ៖ មុន្នី រម្យ