អង្គរក្ស​ ថោង សារ៉ាត់​ម្នាក់​ ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​ កាលពី​យប់មិញ​

អង្គរក្ស​ ថោង សារ៉ាត់​ម្នាក់​ ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​ កាលពី​យប់មិញ​



ភ្នំពេញ​ ៖ ​ប្រភព​ព័ត៌មាន​ច្បាស់​ការ​ ពី​មន្ទីរពេទ្យ​រុស្ស៊ី​ បាន​ឲ្យ​ដឹង​ថា អង្គរក្ស​ម្នាក់​របស់​លោក​ថោង សារ៉ាត់ បាន​ស្លាប់​​​​ នៅ​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០១៦​នេះ។

ប្រភព​បន្ត​ថា ​អតីត​អង្គរក្ស​លោក​ ថោង សារ៉ាត់ ​ដែល​ស្លាប់​នោះ​ឈ្មោះ លី សៅ ហៅ វី អាយុ​៤១​ឆ្នាំ។ លោក​លី សៅ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី០១ ខែ​ធ្នូ ឆ្នាំ២០១៤ ក្រោយពី​មាន​អំពើ​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​ នៅ​ថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៤​នៅមុខ​ហាង​លក់​ផ្លែឈើ​ស្រស់​ឡោ តិច​ស្រេង ក្បែរ​រង្វង់​មូល​អាង​ទឹកអូឡាំពិក។

ក្នុង​ពេល​ចាប់ខ្លួន​មាន​អង្គរក្ស​៣​នាក់​ផ្សេងទៀត ក្នុង​នោះ​មានឈ្មោះ កូយ ថុល ឈ្មោះ មាស សម្បត្តិ ឈ្មោះ សៀង វាសនា និង​លី សៅ ហៅ​វី។

ក្នុង​សំណុំ​រឿងក្ដី​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ឈ្មោះ​លី សៅ មាន​តួនាទី​ជា​អ្នក​ជិះ​ម៉ូតូ​ឌុប​ឈ្មោះ សៀង វាសនា ធ្វើ​សកម្មភាព៕

អង្គរក្ស​ ថោង សារ៉ាត់​ម្នាក់​ ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​ កាលពី​យប់មិញ​