មាន​រឿង​អ្វី​កើត​ឡើង ពេល​ដែល​ស្រមោច​ភ្លើង​ផ្គុំ​ចូលគ្នា

ស្រមោចភ្លើង គឺជាអំបូរស្រមោច មួយប្រភេទ ដែលវាអាច ធ្វើអោយមនុស្ស ឈឺចាប់បានមួយភ្លែត ពេលដែល វាខាំមនុស្សយើង។ បន្ថែមពីនេះ វាក៏មាន សមត្ថភាព អាចសម្រាលខ្លួនរបស់ នៅលើទឹកបានផងដែរ នៅពេលដែល វាផ្តុំគ្នាជាក្រុម ជាហ្វូង ដែលសូម្បីតែ យើងយកម្រាមដៃ ទៅសង្កត់ ដើម្បីពន្លិចវា ក៏វាមិនងាយ លេចដែរ។ បើអ្នកទាំងអស់គ្នា មិនជឿ អាចទស្សនាវីដេអូ ខាងក្រោមនេះបាន៖

យ៉ាងណាដែរ បន្ទាប់ពីបាន ទស្សនាវីដេអូ ខាងលើនេះរួច? សម្រាប់ប្រិយមិត្តខ្លះ ប្រាកដជាបានដឹងហើយ ដោយសារតែ ធ្លាប់បានឃើញ កាលពីនៅក្មេងៗ។ ដោយឡែកសម្រាប់ ប្រិយមិត្ត មួយចំនួនទៀត ប្រហែលជា មិនទាន់បានដឹងទេ មែនអត់? ម្យ៉ាងធ្លាប់តែបានឃើញ និងដឹងថា ស្រមោចធម្មតាៗ ភាគច្រើន សុទ្ធតែលេចទឹក ទាំងអស់។

គូសបញ្ជាក់ដែរថា ពេលដែលស្រមោចភ្លើង ផ្តុំគ្នា នៅលើគោក ក៏មិនងាយ បំបែកហ្វូងរបស់វាដែរ បើទោះបីជាយើង យកអ្វីទៅសង្កត់វាក៏ដោយ៕

ប្រភព៖ whatsupkhmer

  • មាន​រឿង​អ្វី​កើត​ឡើង ពេល​ដែល​ស្រមោច​ភ្លើង​ផ្គុំ​ចូលគ្នា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:វីដេអូ
Tags: