Fan Bingbing និង Liu Yifei មានឈ្មោះ​ក្នុង​បញ្ជី​​តារា​សម្ដែង​អន់​បំផុត​របស់​ចិន

កំពូល​តារា​សម្ដែង​ល្បី​ឈ្មោះ​របស់​ចិន​ដូច​ជា Fan Bingbing និង Liu Yifei ត្រូវ​គេ​វាយ​តម្លៃ​ថា​ជា​តារា​ដែល​មាន​ការ​សម្ដែង​អន់​បំផុត។

 

Fan Bingbing និង Liu Yifei មានឈ្មោះ​ក្នុង​បញ្ជី​​តារា​សម្ដែង​អន់​បំផុត​របស់​ចិន

 

មុន​នេះ​បន្តិច ទស្សនាវដ្ដី​មួយ​របស់​តៃវ៉ាន់​ទើប​តែ​ប្រកាស​ឈ្មោះ​តារា​សម្ដែង​ស្រី​ទាំង​១០​ដែល​មាន​ទេពកោសល្យ​សម្ដែង​អន់​បំផុត​របស់​វិស័យ​ភាពយន្ត​ចិន។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ នៅ​ក្នុង​តារាង​នេះ​គឺ​សុទ្ធ​សឹង​តែ​ជា​តារា​ស្រី​ល្បី​ឈ្មោះ​ទាំង​អស់ ជាក់ស្ដែង​មាន​ដូច​ជា​តារា​សម្ដែង Fan Bingbing និង Liu Yifei ជាដើម។

 

អ្នក​វាយតម្លៃ​បាន​ប្រាប់​ថា តាម​​អាយុ​កាល​ចូល​សិល្បៈ កេរ្តិ៍​ឈ្មោះ​របស់​តួ​រឿង “The Empress of China” មាន​ការ​កើន​ឡើង​ក៏​ពិត​មែន​តែ​សមត្ថភាព​របស់​គឺ​គ្មាន​ភាព​រីក​ចម្រើន ធ្វើ​ឲ្យ​នាង​ត្រូវ​គេ​ចាត់​ចូល​ចំណាត់ថ្នាក់​ទី​៩ ក្នុង​បញ្ជី​នេះ។ ដូច​គ្នា​នឹង​រៀមច្បង​ដែរ Liu Yifei ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​១០ ត្រូវ​បាន​គេ​រិះគន់​ថា នាង​បាន​ត្រឹម​តែ​សម្រស់​ស្អាត​តែ​ទេពកោសល្យ​គឺ​នៅ​មួយ​កន្លែង។ តារា​ល្បី​ៗ​ផ្សេង​ទៀត​ដែល​ជាប់​ក្នុង​បញ្ជី​នេះ​ដែរ​មាន​ដូច​ជា Angelababy និង Yang Mi ជា​ដើម ៕

 

Fan Bingbing និង Liu Yifei មានឈ្មោះ​ក្នុង​បញ្ជី​​តារា​សម្ដែង​អន់​បំផុត​របស់​ចិន

 

Fan Bingbing និង Liu Yifei មានឈ្មោះ​ក្នុង​បញ្ជី​​តារា​សម្ដែង​អន់​បំផុត​របស់​ចិន

 

 

ចុចអាន៖គូ​ស្នេហ៍​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” បញ្ចេញ​រូប​ផ្អែមល្ហែម​គួរ​ឲ្យ​ច្រណែន​មុន​ថ្ងៃ​មង្គល

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ zing