ប្រភព​មួយ​ទម្លាយ​រឿង​​ពីក្រោយ​រវាង​ Christina Grimmie ​និង​ជន​ដៃដល់

​មិត្ត​រួម​ការងារ​ម្នាក់​របស់​ជន​ដៃដល់ Kevin Loibl ដែល​បាន​​សម្លាប់​អតីត​បេក្ខនារី​ The Voice នាង​ ​Christina Grimmie បាន​ទម្លាយ​ថា Kevin ​ជា​បុរស​ដែល​ងប់ងុល​នឹង Christina ថែមទាំង​​ចង់​បាន​នាង​ធ្វើ​ជា​ប្រពន្ធ​ទៀត​ផង​។

 

ប្រភព​មួយ​ទម្លាយ​រឿង​​ពីក្រោយ​រវាង​ Christina Grimmie ​និង​ជន​ដៃដល់

 

បើ​តាម​ប្រភព​ខាង​លើ​បាន​ប្រាប់​ទៅ TMZ ថា៖”Kevin បាន​ទទួល​ការ​វះកាត់​សក់​នឹង​ភ្នែក ក៏​ដូច​ជា​ប្រឹង​បន្ថយ​ការ​ញ៉ាំ​ដើម្បី​ស្រក​គីឡូ​ដើម្បី​ឲ្យ​ Christina ចាប់​អារម្មណ៍ ហើយ​គេ​ក៏​ធ្លាប់​ប្រាប់​ពួក​យើង​ថា គេ​ចង់​បាន​តារា​ចម្រៀង​រូប​នេះ​ធ្វើ​ជា​ប្រពន្ធ”។

 

មិត្ត​រួម​ការងារ​ដដែល​បាន​បន្ថែម​ទៀត​ថា Loibl តែង​ស្ដាប់​ចម្រៀង​​របស់ Christinaជា​និច្ច ​និង​ធ្លាប់​ប្រាប់​​ថា គេ​ធ្លាប់​លេង​ហ្គេម​អនឡាញ​ជាមួយ​តារា​​ចម្រៀង​​វ័យ​២២​នេះ ហើយ​បាន​ទៅ​មើល​ការ​ប្រគំតន្ត្រី​របស់​នាង​កាល​ពី​ខែ​មីនា​ទៀត​ផង។

 

ប្រភព​មួយ​ទម្លាយ​រឿង​​ពីក្រោយ​រវាង​ Christina Grimmie ​និង​ជន​ដៃដល់

 

ប្រភព​មិន​​បញ្ចេញ​ឈ្មោះ​​បន្ត​ថា ពួក​គេ​ធ្លាប់​ធ្វើ​បាប Loibl ដោយ​​បង្ហាញ​រូប​របស់ Christina​​និង​​​អ្នក​ដឹកនាំ​របស់​​​នាង​ដែល​ជាមួយ​គ្នា​​ថត​លើ​​បណ្ដាញ​សង្គម ពេល​នោះ​​គេ​​បាន​ខឹង​យ៉ាង​ខ្លាំង​ ព្រោះ​គិត​ថា​ អ្នក​ទាំង​២​​មាន​ទំនាក់ទំនង​នឹង​គ្នា។ យ៉ាងណាក្ដី ប្រភព​ជិតស្និទ្ធ​របស់​អតីត​បេក្ខនារី​ The Voice បាន​ចេញ​មក​និយាយ​ថា Christina មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ Loibl ​ឡើយ។​

 

ក្រោយ​កើត​ហេតុ​បាញ់​សម្លាប់​នៅ​ទីក្រុង Orlando កាល​ពី​សប្ដាហ៍​មុន​​ប៉ូលិស​បាន​សន្និដ្ឋាន​ថា​ Loiblគឺ​​ជា​អ្នក​គាំទ្រ​ងប់ងុល​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​នៅ​តែ​បន្ត​ស្រាវជ្រាវ​រឿង​នេះ​បន្ត៕

 

ប្រភព​មួយ​ទម្លាយ​រឿង​​ពីក្រោយ​រវាង​ Christina Grimmie ​និង​ជន​ដៃដល់

 

ចុចអាន Adam Levine ជួយ​ចេញ​លុយ​​​​ធ្វើ​​​បុណ្យសព​របស់​​​​​ Christina Grimmie ទាំង​​ស្រុង​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  dailymail