ពេជ្រ អាវីហ្សា នៅ​តែ​ចិត្ត​មិនដាច់​ពី ​សង្សារ​ចាស់​

ទោះ​បី​កន្លង​មក ​តារា​សម្ដែង​សាច់​ស​ខ្ចី ពេជ្រ អាវីហ្សា ប្រាប់​ថា​ បែក​បាក់​ពី​សង្សារ​ច្រើន​ដង ​ក៏​ពិត​មែន ប៉ុន្តែ​ក្នុង​ឱកាស​ខួប​ អ្នក​ដឹក​នាំ​សម្ដែង​របស់​ផលិតកម្ម​ថោន​ថ្មី​ៗ​នេះ នាង​បញ្ជាក់​ជា​ថ្មី​ថា ​នៅ​ជាប់​លាប់​គ្នា​នៅឡើយ​ទេ ព្រោះ​តែ​​​ចិត្ត​មិន​ទាន់​ដាច់​។

ពេជ្រ អាវីហ្សា បញ្ជាក់​ពី​ហេតុ​ផលរឿង​ចិត្ត​មិន​ដាច់​ពី​សង្សារ​ចាស់​​ ដោយសារ​ថានាង​​នៅ​តែមាន​ចិត្ត​ស្រលាញ់​ ណាមួយ​ចង់​ឲ្យ​សង្សារ​ បាន​កែ​ប្រែ​រាល់​​ការ​ប្រចណ្ឌ​​ហើយ​មាន​​ភាព​ច្បាស់​លាស់​ជាមួយ​នាង​ជាង​មុន​ នោះ​នាង​​នឹង​គិត​គូរ​រឿង​រៀប​ការ​ឆាប់ៗ​​។

 

ពេជ្រ អាវីហ្សា នៅ​តែ​ចិត្ត​មិនដាច់​ពី ​សង្សារ​ចាស់​

 

“ពួក​ខ្ញុំ​នៅ​តែ​ជា​សង្សារ​នឹង​គ្នា​ ឥឡូវ​ខ្ញុំ​ និង​គាត់​​​ រាង​ឃ្លាត​ឆ្ងាយ​មួយ​រយៈ ប៉ុន្តែ​ទំនាក់​ទំនង​នៅ​តែ​ធម្មតា​។ បើ​និយាយ​ពី​សង្សារ​ខ្ញុំ​វិញ​ គាត់​ជា​មនុស្ស​​ប្រចណ្ឌខ្លាំង​ ហើយ​ដើរ​លេង​ច្រើន ប៉ុន្តែ​បើ​គាត់​អាច​កែប្រែ​ចំណុច​ទាំង​នេះ​បាន ​​​ប្រហែល​ជា​ខ្ញុំ​អាច​គិតគូរគាត់​ជា​គូ​អនាគត​ខ្ញុំ​ឆាប់ៗ។​ សម្រាប់​ខ្ញុំ​បើ​ស្រលាញ់​គឺ​ស្រលាញ់​ខ្លាំង​ហ្មង ប៉ុន្តែ​បើ​អស់​ គឺ​ដាច់​ភឹង​តែ​ម្តង”។ អាវីហ្សា ថ្លែង។

 

ទាក់ទង​រឿង​ស្នេហា​តារា​សម្ដែង​រូប​នេះ​​អះអាង​ថា​​មាន​បុរស​ផ្សេង​តាម​ស្រលាញ់​ និង​ចង់​បាន​នាង​ជា​គូ​អនាគត​ច្រើន ប៉ុន្តែ​នាង​មិន​ព្រម​ដោយសារ​មិន​ទាន់​ដាច់​អាល័យ​ពី​សង្សារ​ចាស់​។ កន្លង​មក​​​តារា​ស្រី​និយម​ស្លៀក​ពាក់​សិចស៊ី​ តែង​តែ​រអ៊ូ​រឿង​សង្សារ​ប្រចណ្ឌ​ហួងហែង​​នោះ​ ​ត្រូវ​បាន​ប្រភព​ពី​អ្នក​សិល្បៈសុំ​មិន​បញ្ចេញ​ឈ្មោះ​​អះ​អាង​ថា​ ​សង្សារ​នាង ​គឺ​ជា​ម្ចាស់​​ភោជនីយដ្ឋាន​​ល្បី​ឈ្មោះ​មួយ​នៅ​ភ្នំពេញ​ មាន​វ័យ​ក្បែរ ​ហ៊ា ហេង ៣០ ​ឆ្នាំ​៕

 

អត្ថបទ៖ ថា ម៉ាលីដា​