សមាជិក​ទាំង​៤​រូប​របស់ 4minute សម្រេច​ចាកចោល​ផលិតកម្ម Cube

ខណៈ​សមាជិក Hyuna ព្រម​បន្ត​កុង​ត្រា​ជាមួយ​ផលិតកម្ម Cube នោះ សមាជិក​ទាំង​៤​ទៀត​របស់​ក្រុម​ចម្រៀង 4minute បាន​សម្រេច​ចាកចោល​ទ្រនំ​មួយ​នេះ​ហើយ។

 

សមាជិក​ទាំង​៤​រូប​របស់ 4minute សម្រេច​ចាកចោល​ផលិតកម្ម Cube

 

កាល​ពី​ថ្ងៃ​ទី ១៦​ខែ​មិថុនា ផលិតកម្ម​ចម្រៀង Cube បាន​ប្រកាស​ពី​ការ​ចាកចេញ​ជាមួយ​ផ្លូវ​ការ​របស់​សមាជិក​ទាំង​៤​រូប​របស់​ក្រុម​ចម្រៀង​នារី 4minute ដោយ​បាន​លើក​ឡើង​​ថា៖ “កុងត្រា​របស់​សមាជិក Jihyun, Gayoon, Jiyoon, និង Sohyun បាន​ផុត​កាល​ពី​ថ្ងៃ​ទី ១៤​ខែ​មិថុនា។ ពួក​គេ​បាន​ចំណាយ​ពេល​គិត​យ៉ាង​យូរ​ថា​គួរ​តែ​ចុះ​កុងត្រា​ថ្មី​ឬ​អត់។ នៅ​ទី​បំផុត ពួក​គេ​បាន​សម្រេច​ថា​នឹង​មិន​បន្ត​នោះ​ទេ ហើយ​នឹង​ចាក​ចេញ​ពី Cube Entertainment” ៕

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ soompi

  • សមាជិក​ទាំង​៤​រូប​របស់ 4minute សម្រេច​ចាកចោល​ផលិតកម្ម Cube已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:សិល្បៈ