គ្រូព្យាបាល​ជនជាតិ​ព្នង​​​បារម្ភ​ចំពោះ​ព្រៃឈើ​ដែល​កាន់​តែ​ហិនហោច​

នៅពេលលោក ហ្វ្រង់ស្វ័រ សាសាញ (Francois Chassagne) ឱសថវិទូបារាំងគ្រោងរាយនាមឱសថបុរាណដែលប្រើប្រាស់ដោយក្រុមជនជាតិដើមភាគតិចព្នងរបស់កម្ពុជាកាលពីឆ្នាំ២០១៣ លោកបានជួបប្រទះឱសថគួរឲ្យភ្ញាក់ផ្អើលសម្រាប់ព្យាបាលការរលាកនោះគឺរុក្ខជាតិទឹកដោះខ្លា។ លោក ហ្វ្រង់ស្វ័រ សាសាញ ដែលពេលនេះជាបេក្ខជនថ្នាក់បណ្ឌិតផ្នែកឱសថសាស្ត្រនៅសាកលវិទ្យាល័យ ប៉ុល សាបាធ្យេ (Paul Sabatier) ក្នុងប្រទេសបារាំងបានលើកឡើងតាមសារអេឡិចត្រូនិកកាលពីថ្ងៃអង្គារថា “ជនជាតិព្នងបាននិយាយអំពីវាច្រើនដងមកហើយ ប៉ុន្តែពួកគាត់ភាគច្រើនបានប្រាប់ខ្ញុំថា ពួកគាត់រកវានៅក្នុងព្រៃលែងបានទៀតហើយ”។ អ្នកភូមិទាំងនោះបានប្រាប់គាត់ថា កាលពីយូរលង់មកហើយ ដូនតារបស់ពួកគាត់ធ្លាប់ដើរប្រមូលទឹកដោះខ្លាពីកម្រាលព្រៃ “ពីព្រោះខ្លាញីស្រក់ទឹកដោះ នៅពេលវាបំបៅដោះកូន”។ រុក្ខជាតិទឹកដោះខ្លាគឺជារុក្ខជាតិដែលចម្លែក និងគួរឲ្យចាប់អារម្មណ៍បំផុតក្នុងចំណោមរុក្ខជាតិប្រមាណ២១៤ប្រភេទ និងសត្វចំនួន២២ប្រភេទដែលលោក ហ្វ្រង់ស្វ័រ សាសាញ និងអ្នកស្រាវជ្រាវបារាំង និងកម្ពុជាមួយក្រុមបានកំណត់ថា ជាគ្រឿងផ្សំនៅក្នុងឱសថបុរាណដែលប្រើប្រាស់ដោយជនជាតិព្នងនៅខេត្តមណ្ឌលគិរី នៅក្នុងអត្ថបទមួយដែលគ្រោងចេញផ្សាយនៅចុងខែនេះក្នុងព្រឹត្តិបត្រ Journal of Ethnopharmacology ។ លោក ហ្វ្រង់ស្វ័រ សាសាញ មានប្រសាសន៍ថា ការសិក្សាមុនៗបានបង្ហាញថា វិធីព្យាបាលជាច្រើនក្នុងចំណោមវិធីព្យាបាលទាំងនោះមានទាំងសុវត្ថិភាព និងប្រសិទ្ធភាព ហើយបានជំរុញឲ្យស្រាវជ្រាវបន្ថែមទៀតលើរុក្ខជាតិ១០ប្រភេទដែលបច្ចុប្បន្នគេមិនទាន់ដឹងថាត្រូវបានប្រើប្រាស់ជាឱសថនៅបស្ចិមប្រទេស។ ប៉ុន្តែនៅពេលពពួកសត្វ និងរុក្ខជាតិនៅកម្ពុជាទទួលរងការបំផ្លិចបំផ្លាញដោយសារកសិឧស្សាហកម្ម និងការកាប់ឈើខុសច្បាប់ បណ្ដាអ្នកស្រាវជ្រាវព្រួយបារម្ភថា វិធីព្យាបាល និងថែទាំសុខភាពមួយគ្មានពីរបស់ជនជាតិព្នងប្រហែលជារលាយសាបសូន្យទៅជាមួយព្រៃឈើ។ […]

The post គ្រូព្យាបាល​ជនជាតិ​ព្នង​​​បារម្ភ​ចំពោះ​ព្រៃឈើ​ដែល​កាន់​តែ​ហិនហោច​ appeared first on The Cambodia Daily.