ដំណើរ​​​រឿង​​​របស់​​​សាក្សី​​​ និង​​​តុលាការ​​​ទាក់​​​ទិន​​​គ្រោះថ​​​្នាក់​​​ចរាចរណ៍​​​បណ្តាល​​​​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​ផ្ទុយ​​​គ្នា​​​ទាំង​​​ស្រុង​​​

ក្រុងតាខ្មៅ, ខេត្តកណ្តាល-ដំណើររឿងកាលពីម្សិលមិញរបស់សាលាដំបូងខេត្តនេះដែលស្តីពីការរៀបរាប់ឡើងវិញរបស់សាក្សីដ៏សំខាន់ម្នាក់ទាក់ទិនហេតុការណ៍គ្រោះថ្នាក់រថយន្តបណ្តាលឲ្យមានមនុស្សស្លាប់ និងដែលបានធ្វើឲ្យមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់រួចផុតពីពិរុទ្ធភាពនោះ ផ្ទុយទាំងស្រុងទៅនឹងអ្វីដែលសាក្សីរូបនេះអះ អាងថា ខ្លួនបានប្រាប់តុលាការ។ កាលពីថ្ងៃទី១២ ខែមេសា លោក នួន សុម៉េត អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអតីតអភិបាលរងរាជធានីភ្នំពេញត្រូវបាននគរបាលឃាត់ខ្លួននៅក្នុងខេត្តកណ្តាលបន្ទាប់ពីរថយន្តដែលលោកបើកបរបានបុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាតាមបណ្តោយផ្លូវជាតិលេខ១។ អ្នកបើកបរម៉ូតូឈ្មោះ មិត្ត សុធា បានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយប្រពន្ធរបស់គាត់ឈ្មោះ ខន យ៉េត បានស្លាប់១៧ថ្ងៃក្រោយមកដោយសាររបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ។ ដោយធ្វើតាមសេចក្តីបង្គាប់ពី លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងនោះ នគរបាលបានដោះលែងលោក នួន សុម៉េត នៅល្ងាចថ្ងៃកើតហេតុនោះ។ លោក លឹម សុគន្ថា បានលើកឡើងថា លោកបានអនុញ្ញាតឲ្យលោក នួន សុម៉េត រួចខ្លួន ព្រោះមន្ត្រីរូបនេះស្នើសុំឲ្យមានការដោះលែងដោយហេតុថា លោកបានព្រមព្រៀងសងសំណងចំនួន៥.៥០០ដុល្លារដល់គ្រួសារជនរងគ្រោះ និងដោយសារនគរបានកំណត់ថា លោកគ្មានកំហុស។ ដោយដកស្រង់ការរៀបរាប់របស់សាក្សី នគរបាលបានលើកឡើងថា ដំបូងឡើយរថយន្តម៉ាក តូយ៉ូតា ឡង់គ្រីស័រ របស់លោក នួន សុម៉េត ត្រូវរថយន្តធុនធំដែលបើកមកពីមុខបុក ជាហេតុធ្វើឲ្យមន្ត្រីរូបនេះបាត់បង់ម្ចាស់ការរួចក៏ជ្រុលទៅបុកម៉ូតូតែម្តង។ ទោះជាយ៉ាងណា កាលពីថ្ងៃទី១២ ខែឧសភា សាក្សីដ៏សំខាន់តែម្នាក់គត់រូបនេះដែលនគរបាលប្រាប់អត្តសញ្ញាណថា មានឈ្មោះ តាត សាំង បានប្រាប់អ្នកយកព័ត៌មាននូវអ្វីដែលគាត់លើកឡើងថា បានរៀបរាប់ប្រាប់ក្រុមអ្នកសើុបអង្កេត៖ គាត់មិនបានឃើញហេតុការណ៍បុកគ្នាឡើយ ប៉ុន្តែបានឮស្នូរបុកតែម្តងប៉ុណ្ណោះ មិនមែនពីរដងទេ។ បន្ទាប់ពីត្រូវបានសាកសួរដោយព្រះរាជអាជ្ញារង សម រិទ្ធីវាសនា […]

The post ដំណើរ​​​រឿង​​​របស់​​​សាក្សី​​​ និង​​​តុលាការ​​​ទាក់​​​ទិន​​​គ្រោះថ​​​្នាក់​​​ចរាចរណ៍​​​បណ្តាល​​​​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​ផ្ទុយ​​​គ្នា​​​ទាំង​​​ស្រុង​​​ appeared first on The Cambodia Daily.